ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបានចាត់វិធានការក្តៅ កាយផ្តាច់ទំនប់ទាំង ០៦ កន្លែង ដែលសាងសង់កាត់ប្រឡាយដោយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចាប់តាំងពីយប់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ មកដល់វេលាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ នេះ ទឹកបានហូរជាប្រក្រតីទៅកាន់ដីស្រែរបស់បងប្អូនប្រជាកសិករ នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ វិញហើយ។
ប្រជាពលរដ្ឋបានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលចុះមកធ្វើទាំងយប់ទាំងថ្ងៃ ទាញបានប្រភពទឹកសម្រាប់ពួកគាត់បានបង្កបង្កើនផល៕
ដោយ៖ សុខ ខេមរា
...