សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការដែលខ្មែរចុះខ្សោយតាំងពីជំនាន់ក្រោយអង្គរមក ដោយសារកត្តាអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី «នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការស្វែងរកសន្តិភាពគឺលំបាកណាស់ ឯការថែរក្សាសន្តិភាពគឺកាន់តែលំបាកទៅទៀត ដែលទាមទារឱ្យកូនខ្មែរ ត្រូវយល់គ្នា ពោលគឺត្រូវយល់ពីកត្តាប្រវត្តិសាស្រ្តដែលថា «ខ្មែរចុះខ្សោយមិនមែនមកពីគេវាយលុកទេ ប៉ុន្តែកត្តាធំបំផុតគឺដោយសារយើងបែកបាក់គ្នា វាយគ្នាផ្ទៃក្នុងតាំងពីជំនាន់ក្រោយអង្គរមក» ដែលទុកឱកាសអោយយើងកាន់តែខ្សោយទៅៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការថែរក្សាសាមគ្គីភាព ការថែរក្សាសន្តិភាពនៅក្នុងប្រទេសគឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ ហើយបើយើងនៅតែមិនទុកចិត្តគ្នាឯងដោយឈានទៅដល់ការឈ្លោះគ្នាឯងនេះហើយជាបញ្ហាដែលសង្រ្គាមវិលត្រឡប់ពោលគឺ សង្រ្គាមអារម្មណ៍ សង្រ្គាមការបាត់បង់សាមគ្គី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយល់ឱ្យច្បាស់អំពីអត្ថន័យនៃវិមានឈ្នះឈ្នះ អត្ថន័យទិវាសន្តិភាព អត្ថន័យសៀវភៅប្រវត្តិសាស្ត្រខ្មែរថ្នាក់ទី៦ថ្មី និងគោលគំនិតដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា មិនមិនមែនស្នេហាជាតិ តែអស់លោកឯងទេ ត្រកូល «ហ៊ុន» ក៏ស្នេហាជាតិដែរ។ សម្ដេចបានបញ្ជាក់ច្បាស់ៗថា តាំងពី២០០៨មក ពេលដែលមានបញ្ហារឿងព្រំដែន មិនដែលឃើញមុខអ្នកប្រកាសថា ស្នេហាជាតិនោះចូលមក ផ្ទុយទៅវិញឃើញតែមុខត្រកូល «ហ៊ុន» គឺសម្ដេចតេជោ ដែលចេញមុខការពារទឹកដីនាពេលនោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print