ជនជាតិចិនទាំង៥នាក់ ដែលកាន់អាវុធដេញបាញ់ក្នុងអាគារ មជ្ឈមណ្ឌល រតនៈសម្បត្តិ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ

ចែករំលែក៖

 

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានបញ្ជាក់ថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនជាតិចិនទាំង៥នាក់ដែលដេញបាញ់ក្នុងអាគារ មជ្ឈមណ្ឌល រតនៈសម្បត្តិ ពីបទ ១. ឈ្មោះ តឹង ធានមីង (DENG TIAN MING) ភេទប្រុស កេីតឆ្នាំ១៩៩៥ ជនជាតិចិន

ពីបទ : ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ.

២. ឈ្មោះ ហាន ឆុង (HAN CHONG) ភេទប្រុស កេីតឆ្នាំ១៩៩១ ជនជាតិចិន

ពីបទៈ ជួញដូរអាវុធដោយគ្មានការអនុញ្ញាត និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨, មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ.

៣.ឈ្មោះ ជូ តាឈុន (ZHU DA CHUN) ភេទប្រុស កេីតឆ្នាំ១៩៨៧ ជនជាតិចិន

៤.ឈ្មោះ លាវ យ៉ុងជៀ (LIU YONGJIE) ភេទប្រុស កេីតឆ្នាំ១៩៩១ ជនជាតិចិន

ពីបទៈ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ.

៥.ឈ្មោះ លី ចេីយាន (LI ZIYUAN) ភេទប្រុស កេីតឆ្នាំ១៩៩៦ ជនជាតិចិន

ពីបទៈ សមគំនិតក្នុងអំពេីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពេីប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨ មាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ.

៦.និងបក្ខពួក  

ពីបទ : កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធដោយគ្មានការអនុញ្ញាត បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា ៨, មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ននិងគ្រាប់រំសេវ។

សូមរំលឹកថា ជនជនសង្ស័យជនជាតិចិនចំនួន៥នាក់បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើកាំបិតខ្លីចាក់គូទំនាស់បណ្តាលឲ្យរងរបួសកំបះគូថនិងត្រគៀកចំនួន ០៨កាំបិត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រើអាវុធខ្លីក្លែងក្លាយ ភ្លង់គំរាម និងអាវុធ AK៤៧ ចំនួន០២ ដើម បាញ់ចុះ ដីចំនួន០១គ្រាប់) ដែលកើតហេតុនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច មជ្ឈមណ្ឌល រតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានពោធិ៍ចិនតុងអន្តរជាតិ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថាប្រតិបត្តិការបង្ក្រាបជនជាតិចិនដែលបង្កហិង្សានេះបានធ្វើឡើងក្នុងរយះពេលមិនដល់២៤ម៉ោងផង បន្ទាប់ពីកើតហេតុ។ការផ្ទុះអាវុធនេះគឺផ្ដើមចេញពីអំពើហិង្សារវាងជនជាតិចិននិងជនជាតិចិនមានទំនាស់គ្នានៅខារ៉ាអូខេ។ដោយជនសង្ស័យជាជនជាតិចិនខឹងនឹងជនជាតិចិនម្នាក់ដែលចាក់មកលើខ្លួនប្រមាណ៧កាំបិតហើយក្រោយមកជនសង្ស័យបានទៅកម្មង់ទិញកាំភ្លើងដើម្បីសងសឹក។នៅមុនពេលកើតហេតុ សង្ស័យក៏មានការប្រទូសរាយគ្នាហើយក៏បានយកកាំភ្លើងចេញពីក្នុងរថយន្តមកបាញ់គូទំនាស់តែមិនបង្កឲ្យមានរបួសស្នាមឡើយដោយបាញ់បុកដី។ 

លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានបញ្ជាក់ថាអ្នកបង្កទំនាស់គឺទើបមកពីខេត្តព្រះសីហនុនិងម្នាក់ដែលកាន់កាំភ្លើងខ្លីជ័រគឺទើបមកពីប្រទេសចិន។ 

បន្ទាប់ពីបង្កហិង្សាជនសង្ស័យក៏បានជិះរថយន្តគេចខ្លួនភ្លាមៗសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលព្រហ្មទណ្ឌនៃស្នងការនគបាលរាជធានីភ្នំពេញចុះទៅធ្វើការស្រាវជ្រាវហើយបានឃើញរថយន្តម៉ាក FAW BEFTUNE T90  ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2CA-7210 របស់ជនសង្ស័យដែលធ្វើសកម្មភាពផ្ទុះអាវុធរួចបានជិះយកទៅផ្លុងចោល នៅដីវាលស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន  ដែលបានដើរមកយករថយន្តខាងលើ រួចក៏បានធ្វើការឆែកឆេរក្នុងរថយន្តឃើញមានអាវុធវែង(AK47) ចំនួន២ដើម ។ភ្លាមៗកម្លាំង

កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានបន្តសហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយបន្តស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៤ នាក់ក្នុងនោះជនជាតិចិន៣នាក់និងជនជាតិខ្មែរជាអ្នកបើករថយន្តតាក់ស៊ីម្នាក់នៅចំណុចផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយដកហូតរថយន្តឡិចស៊ីស RX330 ពាក់ស្លាកលេខ ភ្នំពេញ 2AH-2304មួយគ្រឿងតែក្រោយមកអ្នករថយន្តបើកបររថយន្តតាក់ស៊ីត្រូវបានអប់រំហើយត្រឡប់ទៅវិញ។ក្រោយមកបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតព្រមទាំងដកហូតបានកាំភ្លើងខ្លី(ជ័រ)មួយដើម។

ចំពោះវត្ថុតាមសមត្ថកិច្ចបានចាប់យក ,គ្រាប់កាំភ្លើងប្រភេទ អាកា មិនទាន់ផ្ទុះ ចំនួន ០១ គ្រាប់

,-ការ៉ុង ពណ៌ ស ចំនួន ០១,អាវុធខ្លីគ្មានម៉ាក(ក្លែងក្លាយ) ពណ៌ ខ្មៅ ចំនួន ០១ ដើម និងគ្រាប់ចំនួន ០៣ គ្រាប់ (ជ័រ),អាវុធវែង ម៉ាក AK៤៧ ចំនួន ០២ ដើម (លេខ AR៧៧២ និងលេខ១៩៧៤)

,គ្រាប់អាវុធវែងនិងខ្លី សរុបចំនួន ៥៩ គ្រាប់

,ខោជើងខ្លី មានស្នាមប្រឡាក់ឈាម ចំនួន ០១

,រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២A៧២១០ ចំនួន ០១ គ្រឿង

,រថយន្តម៉ាក TOYOTA LEXUS RX៣៣០ ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AH-២៣០៤ចំនួន ០១ គ្រឿង។ 

...

បច្ចុប្បន្នជនសង្ស័យដែលជាជនជាតិចិនទាំង៥នាក់កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ បើកការស៊ើបសួរបន្ត៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print