ចៅក្រមចេញដីកាឃុំខ្លួន៣នាក់ ពាក់ព័ន្ធនេសាទត្រីក្នុងកន្លែងអភិរក្សជលផល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ១៥៧ ១៥៩ និង១៦១ ឃ.ខ/២៥ ចុះថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ចេញដោយលោក ឡុញ ច័ន្ទចេតនា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេច បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកំលាំងសាធារណៈនាំខ្លួនជនត្រូវចោទទៅពន្ធនាគារឬមណ្ឌឃុំខ្លួន ខេត្តពោធិ៍សាត់ នេះដែលអ្នកសារព័ត៌មានយើងទទួលបាននាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ។​

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នដដែលខាងលើ ជនត្រូវចោទទី.១ ឈ្មោះ មៀង ធីឡេ ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករ ទីកន្លែងកំណើត ភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទី.២ ឈ្មោះ ង្វៀង យ៉ាំងកាម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករ ទីកន្លែងកំណើត ភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងទី.៣ ឈ្មោះ រិន ផានិត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ជនត្រូវចោទទាំងចំនួន០៣នាក់ ពីបទៈ នេសាទដោយអួនអូសទឹកសាប(យ៉ាំងកាវ)ប្រព្រិត្តនៅចំណុចកន្លែងអភិរក្សជលផលលេខ២ ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំង២០២៥ ។ តាមបញ្ញតិមាត្រា ៩៩ ចំណុចទី.៥ នាំច្បាប់ស្ដីពីជលផល ។ ដើម្បីធានាដល់កិច្ចស៊ើបសួរឲ្យបានល្អ ដូច្នេះ សម្រេច ឃុំខ្លួនបណ្ដោះអាសន្ន ។​

...

ដោយឡែក ៖ នាយសង្កាត់រដ្ឋបាលជលផលបាកានបានឲ្យដឹងដែរថា ជនជាប់ចោទត្រូវបានឃុំខ្លួន មន្រ្តីរបស់លោក និងមន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលមេទឹក ទទួលពីកងកម្លាំងបង្រា្កបបទល្មើសធនធានធម្មជាតិ(យោធាភូមិភាគ៥)ប្រចាំបឹងទន្លេសា រួមទាំងវត្ថុតាងដូចក្នុងរូបភាពស្រាប់ ៕ ដោយ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print