លោក កែវ ពិសិដ្ឋ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល

ចែករំលែក៖

ភ្នំពេញ ៖ លោក កែវ ពិសិដ្ឋ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែលនិងជាលេខាធិការគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អូម៉ា សាហ្គីវ Oma Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ព្រមទាំងលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងឱកាសនៃជំនួបនាព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោកស្រី ឯកអគ្គរដ្ឋទូត បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៊ីស្រាអែលនិងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋសភានិងរាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រី ក៏បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
លោក កែវ ពិសិដ្ឋ បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៊ីស្រាអែល។ លោក មានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការកម្ពុជា-អ៊ីស្រាអែល នឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
លោកនិងលោកស្រី ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកវិទ្យាជាដើម។ លោក ក៏បានជំរុញលោកស្រី ឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយដល់ដល់អ្នកវិនិយោគគិន និងអ្នកទេសចរមកធ្វើការបណ្តាក់ទុន និងធ្វើទេសចរណ៍ឱ្យបានច្រើនថែមទៀត។ដោយឡែកលើវិស័យកិច្ចសហប្រតិបត្តិការស្ថាបប័ននីតិប្បញ្ញត្តិ សភាកម្ពុជា និងសភាអ៊ីស្រាអែលត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាផ្លាស់ប្តូរបទពិសោធន៍និងចែករំលេកព័ត៌មានគ្នាទៅវិញទៅមកនិងបន្តគាំទ្រគ្នាទាំងក្នុងតំបន់និងឆាកអន្តរជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print