ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបង្ហោះនូវបទពិសោធន៍កើតចេញពីចំណេះ ដើម្បីជាការចែករំលែកឱ្យបងប្អូន ស្គាល់តម្លៃនៃចំណេះដឹង និងសីលធម៌ ។ លោកបញ្ជាក់ថា ៖
“• ការអប់រំមិនមែនគ្រាន់តែបណ្តុះបណ្តាលសិស្សឲ្យមានចំណេះដឹង ចំណេះធ្វើ និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវឱ្យមានវិន័យ សុជីវៈធម៌ សីលធម៌ គុណធម៌ និងមេត្តាធម៌ផង។
• សីលធម៌ គុណធម៌ និងមេត្តាធម៌ ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់យើង មិនថាយើងដឹងឬអត់នោះទេ។
• សីលធម៌ គុណធម៌ និងមេត្តាធម៌ ដឹកនាំសកម្មភាពរបស់យើង បង្កើតទំនាក់ទំនងរបស់យើង និងមានឥទ្ធិពលលើបុគ្គលិកលក្ខណៈសម្បត្តិរបស់យើង។
• តម្លៃវិជ្ជមានមិនអាចផុសឡើងដោយឯកឯងនៅក្នុងបុគ្គល ឬសង្គមនោះទេ វាត្រូវតែមានការបង្រៀន-ការអប់រំ។
• ការបណ្តុះបណ្តាលបុគ្គលិកលក្ខណៈសម្បត្តិ និងគុណធម៌ផ្ទាល់ខ្លួន គឺជាមូលដ្ឋានសម្រាប់ភាពសុខដុមរមនាក្នុងគ្រួសារ និងសណ្តាប់ ធ្នាប់សង្គម” ។ នេះជាប្រសាសន៍របស់ ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. ៕
ដោយ ៖ សិលា