មានករណីជនជាតិចិនផ្ទុះអាវុធនៅសណ្ឋាគារ ណានហៃ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យរងរបួសម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យោងតាមព័ត៌មានបឋម បានឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥នេះ មានករណីជនជាតិចិនផ្ទុះអាវុធនៅសណ្ឋាគារ ណានហៃ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសម្នាក់។

តាមសេចក្តីរាយការណ៍, ជនជាតិចិនម្នាក់ និងបក្ខពួកបានចាញ់ល្បែង ហើយយកឡានទៅបញ្ចាំ ស្រាប់តែកើតជម្លោះក៏យកកាំភ្លើងភ្ជង់គេ រួចរត់ចេញពីសណ្ឋាគារ។

ពេលរត់មកដល់មាត់ទ្វារ ក៏ត្រូវសន្តិសុខឃាត់ រហូតប្រទូស្តរាយគ្នា ហើយក៏រាលកៃកាំភ្លើងបណ្តាលឲ្យរងរបួសចំភ្លៅខ្លួនឯង។

ពេលរងរបួសហើយ ជនជាតិចិនរូបនេះ បានរត់ចេញទាំងរងរបួស និងកាន់កាំភ្លើង មកភ្ជង់អ្នករត់តាក់ស៊ីនៅមុខសណ្ឋាគារ ដើម្បីចង់បើកគេច។

ភ្លាមៗអ្នកបើកឡានតាក់ស៊ី បានបើកទ្វាររត់ តែដោយសារសោឡាននៅជាប់ជាមួយអ្នកបើក ទើបជនជាតិចិនមិនអាចបើកបាន ក៏រត់ទៅពេទ្យ រហូតសមត្ថកិច្ចតាមទៅឃាត់ និងសួរនាំនៅទីនោះតែម្តង។
នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ឃាត់បក្ខពួកបន្តទៀត។
ចំពោះព័ត៌មាន នឹងផ្សាយនៅពេលក្រោយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print