លោក ម៉ម ប៊ុននាង ណែនាំឲ្យសិស្សានុសិស្សដែលត្រូវទៅប្រលងបាក់ឌុប កុំតក់ស្លុត កុំបារម្ភ

ចែករំលែក៖

ខេត្តកណ្តាល៖ ដើម្បីពង្រឹងស្មារតីដល់សិស្សានុសិស្សដែលត្រូវទៅប្រឡង់បាក់ឌុបនាពេលដ៏ខ្លីខាងមុខនេះ លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភានិងជា អនុប្រធានគណៈពង្រឹងចុះជួយស្រុកកៀនស្វាយ តំណាងឲ្យលោក ឌុល គឿន ប្រធានគណៈពង្រឹងស្រុក បានណែនាំឲ្យសិស្សានុសិស្សដែលត្រូវទៅប្រឡងបាក់ឌុប សូមកុំភ័យ កុំខ្លាច កុំតក់ស្លុត និងកុំព្រួយបារម្ភ ត្រូវពង្រឹងស្មារតីឲ្យបានហ្នឹងហ្ន ជាពិសេសអនុវត្តតាមគោលការណែនាំរបស់ក្រសួងអប់រំ ។

ប្រសាសន៍ផ្តាំផ្ញើនេះបានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រូវទៅប្រឡងបាក់ឌុបចំនួន ៤៥០នាក់ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅស្រុកកៀនស្វាយ ក្រោមវត្តមានលោ ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា ជាអនុប្រធានគណៈពង្រឹងស្រុកតំណាងលោក ឌុល គឿន ប្រធានគណៈពង្រឹងស្រុក , លោក ជាវ តាយ អនុប្រធានក្រុមការងារចុះជួយស្រុកកៀនស្វាយ និងមានការចូលរួមពីមន្ត្រីក្រុមការងារ លោកគ្រូ អ្នកគ្រួ សិស្សានុសិស្សមកពីវិទ្យាល័យហ៊ុន សែន សិរីដីដុះ និងវិទ្យាល័យជ័យវរ្ម័នទី៧ សរុបទាំងអស់ជិត៥០០នាក់ ។

តាមរបាយការណ៍របស់លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានបង្ហាញថា ឆ្នាំនេះក៏ដូចជាឆ្នាំកន្លងទៅដែរក្រុមការងារគណៈបក្សប្រជាជនកម្ពុជាតែងតែជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រូវទៅប្រឡងបាក់ឌុបដើម្បីផ្តល់ជាកម្លាំងចិត្តនិងលើកទឹកចិត្តដល់ក្មួយៗ ។ សម្រាប់ឆ្នាំនេះនៅក្នុងស្រុកកៀនស្វាយមានក្មួយៗសិស្សានុសិស្សដែលត្រូវទៅប្រលងបាក់ឌុបចំនួន ៤៤៩នាក់មកពីវិទ្យាល័យហ៊ុន សែន សិរីដីដុះ និងវិទ្យាល័យជ័យវរ្ម័នទី៧ ។

ក្នុងពិធីនេះដែរលោក ជាវ តាយអនុប្រធានក្រុមការងារចុះជួយស្រុកកៀនស្វាយ បានមានមតិសំណេះសំណាលដូច្នេះថា មុនពេលទៅប្រលងក្មួយត្រូវរំលឹកមេរៀនឡើងវិញ ពេលធ្វើដំណើរទៅប្រលងត្រូវបើកបរដោយការប្រុងប្រយ័ត្នខ្ពស់គោរពច្បាប់ចរាចរ ជាពិសេសនៅក្នុងពេលប្រឡងត្រូវគោរពតាមការណែនាំរបស់ក្រសួងអប់រំហាមយកឯកសារផ្សេង ទូរស័ព្ទដៃ ចូលក្នុងមណ្ឌលប្រឡងជាដាច់ខាត ។

ការប្រឡងឆ្នាំនេះមានការតឹងរ៉ឹងណាស់បើអ្នកណាចេះគឺជាប់ វិធានការរឹតបន្តឹងនេះគឺដើម្បីពង្រឹងគុណភាពនៃការអប់រំ ហើយក៍ដើម្បីអនាគត់របស់ក្មួយៗដែរ ។

ក្នុងពិធីេះដែរលោក ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភានិងជាអនុប្រធានក្រុមការងារចុះពង្រឹងស្រុកកៀនស្វាយ ក៏បានធ្វើការណែនាំឲ្យសិស្សានុសិស្សទាំងអស់ពេលទៅប្រឡងមិនត្រូវភ័យព្រួយ តក់ស្លុត នោះឡើយ ត្រូវតាំងស្មារតីអោយរ៉ឹងមាំ មានភាពក្លាហាន តែត្រូវប្រកាន់ខ្ជាប់តាមគោលការណែនាំរបស់ក្រសួងអប់រំ ។

គោលការណ៍ណែនាំមានភាពតឹងរ៉ឹងគឺដើម្បីពង្រឹងការសិក្សារបស់ក្មួយឲ្យមានគុណភាព និយាយរួម «ពង្រឹងគុណភាពនៃការអប់រំ» ព្រោះប្រទេសជាតិយើងបានធ្វើសមាហរណកម្មចូលក្នុងអាស៊ាន ដូច្នេះត្រូវឲ្យមានអ្នកចេះដឹងពិតប្រាកដស្របទៅតាមការវិវឌ្ឍន៍របស់ប្រទេសជាតិ លើគ្រប់មុខជំនាញទាំងអស់ជាពិសេសខាងផ្នែកភាសានិងប្រព័ន្ធពត៌មានវិទ្យា ។ ក្នុងកម្មវិធីជួបសំណេះសំណាលនេះដែរសិស្សម្នាក់ៗទទួលបានថវិការ៤ម៉ឺនរៀល ចំពោះអ្នកជាប់និទ្ទេសA ទទួលបានម៉ូតូ១គ្រឿង ចំណែកអ្នកជាប់និទ្ទេសក្រោមA និងអ្នកធ្លាក់ក៏ទទួលបានការលើកទឹកចិត្តផងដែរ ៕

42 73  815 6   9 10

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print