សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិនិងការពារបូរណភាពទឹកដីខ្មែរយើងនាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ននិងបន្តទៅអនាគត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្តែខ្ញុំមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិនិងការពារបូរណភាពទឹកដីខ្មែរយើងនាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ននិងបន្តទៅអនាគត។

តាមបទចំរៀង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញអនុស្សាវរីយ៍ខ្លះៗកាលពីពេលចុះពិនិត្យភូមិសាស្ត្រ ដើម្បីរៀបចំកសាងនិងពង្រឹងប្រៀបការពារជាតិ នៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រអូអាឡៃ-អូតាង៉ាវ ឆ្នាំ២០១៧។ 

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលនោះក្នុងតំណែងតួនាទី ជាឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក ក្នុងដំណើរតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រអូអាឡៃ-អូតាង៉ាវ ឆ្នាំ២០១៧ ខេត្តស្ទឹងត្រែង ហើយអមដំណើរដោយ លោកឧត្តមសេនីយ៍ឯក ហួត ឈាង អតីតមេបញ្ជាការ យោធភូមិភាគទី១ បច្ចុប្បន្ន ជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១២៨ នៃទិសយោធភូមិភាគទី ១ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print