រណ្តៅយក្សដ៏គួរឱ្យរន្ធត់គំរាមកំហែង “លេប” ទីក្រុងនៅក្នុងប្រទេសប្រេស៊ីល

ចែករំលែក៖

អាជ្ញាធរក្នុងទីក្រុង Buriticupu ក្នុងរដ្ឋ Maranhão ក្នុងតំបន់ Amazon របស់ប្រទេសប្រេស៊ីល បានប្រកាសដាក់ទីក្រុងក្នុងគ្រាអាសន្ន បន្ទាប់ពីរណ្តៅដ៏ធំបានលេចចេញមក ដោយគំរាមកំហែង “លេប” ផ្ទះរាប់រយខ្នងនៅក្នុងតំបន់នោះ។

យោងតាមកាសែត The Guardian អគារជាច្រើននៅក្នុងទីក្រុង Buriticupu ត្រូវបានបំផ្លាញ ហើយប្រហែល អ្នកស្រុក 1,200 នាក់ក្នុងចំណោមអ្នកស្រុក 55,000 ប្រឈមនឹងហានិភ័យនៃការបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ខណៈដែលរណ្តៅលិចទឹកនៅតែបន្តរីករាលដាលធំឡើងៗ។
ក្រិត្យគ្រាអាសន្នដែលចេញដោយរដ្ឋាភិបាលទីក្រុងកាលពីដើមខែនេះបាននិយាយថា “ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រណ្តៅលិចទឹកបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទំហំធំ និងកំពុងខិតជិតតំបន់លំនៅដ្ឋាន” ។
បាតុភូតរណ្តៅធំៗមិនមែនជារឿងថ្មីទេ ប៉ុន្តែជាការកើនឡើងនៃបញ្ហាដែលអ្នកស្រុក Buriticupu បានជួបប្រទះអស់រយៈពេល 30 ឆ្នាំមកហើយ។ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យដីនៅតំបន់នោះភាគច្រើនជាខ្សាច់ ហើយការសាងសង់មិនត្រឹមត្រូវ និងការកាប់បំផ្លាញព្រៃឈើបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
នៅប្រទេសប្រេស៊ីល ការបាក់ដីដ៏ធំបែបនេះត្រូវបានគេហៅថា “voçoroca” ដែលជាពាក្យមកពីជនជាតិដើមភាគតិច ដែលមានន័យថា “ការហែកដី” ហើយស្មើនឹងរន្ធលិច។
នេះបើតាមលោក Marcelino Farias អ្នកភូមិសាស្ត្រ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Federal University of Maranhão បានឲ្យដឹងថា បញ្ហាកាន់តែធ្ងន់ធ្ងរឡើងក្នុងរដូវវស្សាបច្ចុប្បន្ន។
Antonia dos Anjos ដែលបានរស់នៅក្នុង Buriticupu អស់រយៈពេល 22 ឆ្នាំបានសម្តែងការព្រួយបារម្ភថារណ្តៅលិចកាន់តែច្រើននឹងបន្តលេចឡើង៕ ដោយធីរីណា

...

រូបថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print