អាវុធ​ហត្ថខណ្ឌចំការមន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ នារី​ម្នាក់​ កំពុង​តែ​និយាយ​ទូរស័ព្ទ​តាម​ផ្លូវ​ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​បាន​ដើរមក​ជិត​ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ ហើយ​បាន​រត់គេច​ ក៏​ត្រូវ​កងរាជអាវុធហត្ថ​ ខណ្ឌចំការមន​មក​ជួយ​ធ្វើ​អន្តរាគមន៍​ចាប់​ភ្លាមៗ​ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​សង្កាត់​ផ្សារ​ដើ​ថ្កូវ​ ខណ្ឌចំការមន​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

image1

​តាម​ប្រភព​ពី​ជន​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​ស្មាស​វី​ ពណ៌​ក្រហម​ មក​ដល់​ចំណុច​ខាងលើ​បាន​ឈប់​ម៉ូតូ​និយាយ​ទូរស័ព្ទ​ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​ស្លៀក​កន្សែង​ដើរមក​ជិត​ហើយ​ធ្វើ​ សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ាក​សាំ​សុង​ រួច​រត់គេច​ខ្លួន​បាត់​ ។​

​ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​អាវុធហត្ថ​ខណ្ឌចំការមន​ ចុះ​មក​ដល់​ រុករក​ ក៏​ចាប់​បាន​ជនសង្ស័យ​ស្លៀក​កន្សែង​ដែល​ជា​អ្នក​ឆក់​ទូរស័ព្ទ​របស់​រូប​ខ្លួន​ ដែល​ពួន​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ។​

​ជនសង្ស័យ​ប​ច្ចប្ប​ន្ន​ ត្រូវ​បាន​កង​អាវុធហត្ថ​ខណ្ឌចំការមន​ ឃាត់ខ្លួន​យក​ទៅ​សាកសួរ​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ៕​ ស​ រស្មី​

image2 (1)

...

image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print