ជនជាតិចិនបើករថយន្តក្នុងល្បឿនលឿនរេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកដើមកាស្យារួចបោកទៅដើមកាស្យា១ដើមទៀតបណ្តាលឲ្យស្លាប់ម្នាក់របួសស្រាលចំនួន០២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញប្រចាំ នៅថ្ងៃទី២៤ខែ០២ឆ្នាំ២០២៥ វេលាម៉ោង ៥និង២៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១រកណីមានរថយន្តមួយគ្រឿងបើកបរយ៉ាងលឿនរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង។

ក្នុងទិសដៅពីកើតទៅលិច ត្រង់ចំណុចផ្លូវ
កោងក៏រេចង្កូតទៅបុកដើមកាស្យា រួចក៏ក្រឡាប់ទៅបោកដើមកាស្យា១ដើមទៀតបណ្ដាលឲ្យស្លាប់មនុស្សម្នាក់និងរងរបួស
ស្រាលចំនួន០២នាក់ ស្ថិតនៅភូមិភ្នំគុណ លើផ្លូវជាតិលេខ ៥៩ នៅក្នុងភូមិភ្នំកុយ  ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន,,ក្រោយពីកើតហេតុសមត្ថកិច្ចនគ
របាលមូលដ្ឋានសហការជាមួយនគរបាល
ជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តក៏
ចុះពិនិត្យរួចក៏ទូរស័ព្ទហៅរថយន្តស
ង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
បញ្ចូនជនរងសង្គ្រោះមកព្យាបាល។

ប្រភពពីមន្ត្រីនគរបាលជំនាញមូលដ្ខានស្រុកសាលាក្រៅបានបន្តថា÷ អ្នកបើកបរឈ្មោះ CHEN ZHIKE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន បើកបររថយន្តម៉ាក់លុចស៊ីស 300 ពណ៌ស ពាក់ផ្លាកលេខ កំពត 2C -2021 ខូចខាតរថយន្តកម្រិតធ្ងន់ និងអ្នកបើកបររងរបួសស្រាល ។

សមត្ថកិច្ចជំនាញបានបន្តថា÷អ្នករួមដំណើរ០២នាក់ ១ ឈ្មោះ LU HANWEN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន.ម្នាក់ ស្លាប់ ។
អ្នករួមដំណើរ ០២ ឈ្មោះ LI AlHONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន រងរបួសស្រាល ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។
ករណីនេះបណ្ដាលមកពីកត្តាមនុស្សបើកបរលឿននៅចំណុចផ្លូវកោងបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកដើមកាស្យារួចបោកទៅដើមកាស្យាមួយដើមទៀត។

ប្រភពពីសមត្ថកិច្ចជំនាញបានបន្តទៀតថា÷ក្រោយពីសមត្តកិច្ចពិនិត្យរួច វត្ថុតាងបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិនរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។
រីឯសាកសពក៏បញ្ជូនយកទៅដំកល់ទុក្ខ
នៅវត្តព្រំ,ព្រំដែន៕

...

ដោយ÷ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print