មនុស្សប្រុសស្រីចំនួន៣១នាក់ត្រូវបានឃាត់ខ្លួននៅភោជនីយដ្ឋានម្លប់ធ្នង់មានលាភ សង្ស័យបង្កប់សេវាជួញដូរផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើលជួញដូរមនុស្សនិងការពារអនីតិជន​ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានធ្វើការឆ្មក់បង្ក្រាបនៅ ភោជនីយដ្ឋានម្លប់ធ្នង់មានលាភ ឃាត់មនុស្សប្រុសស្រីចំនួន៣១ នាក់សង្ស័យបង្កប់សេវាជួញដូរផ្លូវភេទ ។

​    ក្នុងប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២៥ នៅភោជនីយដ្ឋានម្លប់ធ្នង់មានលាភ ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
​   សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រួមទាំងអាជ្ញាធរបានចុះបិទភោជនីយដ្ឋានម្លប់ធ្នង់ មានលាភខាងលើ ដោយយកខ្សែព័ទ្ធជំុវិញ ដើម្បីចុះត្រួតពិនិត្យនឹងឆែកឆេរទីតាំងកន្លែងកើតហេតុភ្លាមៗ ក្នុងនោះបានរកឃើញស្រោមអនាម័យជាច្រើនប្រអប់ដែលមិនទាន់បានប្រើ។
​    សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ប្រាប់ថា ក្នុងករណីឃាត់ខាងលើបានឃាត់បុគ្គលិករួមទាំងមេការនិងថៅកែភោជនីយដ្ឋានខាងលើ សរុបចំនួន៣១នាក់ ក្នុងនោះប្រុស២នាក់និងមានក្មេងស្រីជាច្រើននាក់ដែលមិនទាន់គ្រប់អាយុ ដើម្បីយកទៅសួរនាំនៅផ្នែកជំនាញ ។ ដោយឡែក២នាក់ទៀត មានសន្តិសុខម្នាក់ព្រមទាំងយាយអនាម័យដោយមិនបានឃាត់ខ្លួនឡើយដោយឲ្យពួកគាត់រង់ចាំការពារនៅភោជនីយដ្ឋានខាងលើ ។
​   ក្រោយពេលកេីតហេតុបុគ្គលិកព្រមទាំង មេការ និងថៅកែភោជនីយដ្ឋានខាងលើត្រូវបានដឹកជញ្ជូនតាមរថយន្តសាំយ៉ុងចំនួន៤រថយន្ដដេីម្បីរង់ចាំសេីបសង្កេតសួរនាំនិងងរង់ចាំចាត់ការតាមនីតិវិធីច្បាប់បន្ត ៕

...

​ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print