ព្យុះដែលមានឈ្មោះថា Dianmu កំពុងតែវាយប្រហារទៅលើខេត្តហ្គានដុង ប្រទេសចិន បង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់។ នៅថ្ងៃទី១៩ ខែសីហា នេះតំបន់ជាច្រើននៅក្នុងខែបន្តធ្លាកភ្លៀងយ៉ាងខ្លាំង ក្រោយពេលដែលបានវាយប្រហារតំបន់ភាគខាងជើងប្រទេសវៀតណាម ។
មន្ត្រីក្នុងតំបន់ក្នុងតំបន់បាននិយាយថា ព្យុះនេះអាចបង្កជាភ្លៀងហូរច្រោះបាក់ដី ។ នេះជាឆ្នាំនេះទី៨ ហើយ ដែលព្យុះទីហ្វុង មួយនេះ បានវាយប្រហារមកលើដែនដីនៅទីប្រជុំជន Dongli ក្នុងក្រុង Leizhou កាលពីវេលាម៉ោង ប្រមាណ៣និង៤០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបង្កជាភ្លៀងធ្លាក់យ៉ាងខ្លាំង ។ នៅពេលនេះព្យុះទីហ្វុង នេះបានបោកបក់ឆ្ពោះទៅលិចត្រង់ដោយមានល្បឿន ២០គីឡូម៉ែត្រក្នុង១ម៉ោង ។ ព្យុះនេះឆ្លងកាត់ឧបទ្ធីប Leizhou ហើយហួសទៅកាន់ភាគខាងជើងនៃឈូងសមុទ្រ Beibu ។
ភ្លៀងធ្លាក់យ៉ាងខ្លាំង ចន្លោះម៉ោង៨ព្រឹក និងម៉ោង៤ល្ងាច កាលពីថ្ងៃម្សិលមិញ ដែលគ្រាប់ភ្លៀងមានទំហំកើនឡើងជាង ២០០មីលីម៉ែត្រ នៅតំបន់មួយចំនួននៃខេត្ត Guangdong ។ ជាមួយគ្នានេះដែរស្ថានីយត្រួតពិនិត្យនៅក្រុង Zhanjiang បានឲ្យដឹងថា ទំហំនៃគ្រាប់ភ្លៀង អាចជិត ៣០០មីលីម៉ែត្រ ៕
ប្រែសម្រួល៖ ម៉ែវ សាធី