ភ្នំពេញ ៖បុរសម្នាក់មានជម្លោះជាមួយនឹងសង្សាររបស់ខ្លួន នៅក្នុងបន្ទប់ជួលក៏ត្រូវនារីជាសង្សារទាញកាំបិតកាប់បណ្ដាលឲ្យរងរបួសហូរឈាម ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ ផ្លូវ ៤៤MC សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់របស់បុរសដែលជាអ្នករងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ ជជាមួយនឹងនារីជាសង្សារ មានជម្លោះជាមួយគ្នា២ទៅ៣ថ្ងៃមកហើយ ។
ប្រភពដដែលបានបន្តទៀតថា លុះដល់ថ្ងៃកេីតហេតុ រូបគាត់ បានចេញពីធ្វើការត្រលប់មកបន្ទប់ជួលរបស់សង្សារគោលបំណងដើម្បីយកខោអាវនឹងស្បែកជើងរបស់ខ្លួនខណៈដែលរូបគាត់ចូលទៅក្នុងបន្ទប់ បបានទាស់ពាក្យសម្តីគ្នា តិចតួច ស្រាប់តែនារីជាសង្សារបានទាញកាំបិតប៉័ងតោកាប់ចំនួនពីរកាំបិតមួយបណ្តាលឲ្យត្រូវស្មាហើយនិង ក្បាលហូរឈាមតែម្ដង ។
ក្រោយមកក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំងកើតហេតុ និងបានភាគីទាំងសង្ខាងទៅប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យទី១ ដេីម្បីដាក់ពាក្យបណ្ដឹង តែបុរសជាសង្សារមិនចង់មានរឿងវែងឆ្ងាយបានបញ្ចប់រឿងត្រឹមហ្នឹង ។
បន្ទាប់ពីរៀបរាប់រួចហើយ ជនរងគ្រោះក៏បានសម្រេចចិត្តចេញទៅព្យាបាលរបួសខ្លួនឯងតែម្តងទៅ ៕
ដផយ៖ ជ្រោយពេជ្រ