ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបា​នកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធីដោយពាក់ព័ន្ធករណីរក្សាឧបករណ៍សម្រាប់ឆ្កិះសោរ​ ប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ។

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹកថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២៥ នៅក្នុងផ្ទះជួល ស្ថិតនៅ ភូមិ ត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឃ្លាំង សុវណ្ណចាន់ថា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ១. ដែកសរសៃលួសសម្រាប់ឆ្កិះមេសោរបន្ទប់ចំនួន ០៣ ដើម ។ ២. កូនសោរម៉ូតូ ចំនួន០១ ។ ៣. ទូរសព្ទដៃ ម៉ាក Iphone 7 ចំនួន០១ គ្រឿង ។ ៤. ទូរសព្ទដៃ ម៉ាក OPPO ចំនួន០១ គ្រឿង ។ ៥. ក្បៀសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ ៥. កាបូបស្ពាយចំហៀងពណ៌ ខ្មៅ ចំនួន ០១ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួន​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបា លចោមចៅទី៣កំពុងជិះល្បាតទប់ស្កាត់បង្ក្រាប បទល្មើសនៅក្នុងមូលដ្ឋាន លុះដល់ចំណុច ផ្លូវបេតុង ភូមិ ត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឃើញជនសង្ស័យខាងលើ កំពុងឈរលេង ដោយសមត្ថកិច្ចមានការសង្ស័យក៏បានឃាត់ជនសង្ស័យសួរនិងឆែកឆេរត្រួតពិនិត្យ លើដងខ្លួនរកឃើញ ដែកសរសៃលួស សំរាប់ផ្ទុះមេសោចំនួន ០៣ ដើម, កូនសោរម៉ូតូ ចំនួន០១,ទូរសព្ទដៃ ម៉ាក Iphone 7 ចំនួន០១ គ្រឿង, ទូរសព្ទដៃ ម៉ាក OPPO ចំនួន០១ គ្រឿង, ក្បៀសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន បន្ទាប់មកសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យខាងលើយក មកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីធ្វើការសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការបន្ត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print