អគ្គកុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ទទួលបដិសណ្ឋារកិច្ច អគ្គកុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប លោក NarutSoontarodom  ចូលសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត ប្រារព្ធ ធ្វើ ឡើង នៅសាលប្រជុំ “ខ “សាលាខេត្ត ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត បានបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងខេត្តបន្ទាយមានជ័យ ជាមួយប្រទេសថៃ ដែលក្នុងរយៈពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន។ ឯកឧត្ដម ក៏បានរាយការណ៍សង្ខេបជូន អគ្គកុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ពីសក្កានុពលលេីវិស័យសំខាន់ដែរមាននៅក្នុងខេត្តបន្ទាយមានជ័យ តំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយបែត ដែលមានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាច្រកសម្រាប់ការចេញចូលអ្នកដំណើរ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងនោះ មានភ្ញៀវទេសចរណ៍អន្តរជាតិចេញ-ចូល ប្រមាណជិត១ម៉ឺននាក់ក្នុង១ថ្ងៃ និងច្រកទ្វារព្រំដែនអន្តរជាតិមួយទៀតគឺ ច្រកស្ទឹងបត់ សម្រាប់ដឹកទំនិញចេញចូលដោយរថយន្តធុនធ្ងន់ ហើយនឹងមានការអនុញ្ញាតឱ្យមានការចេញចូលអ្នកដំណើរបាននាពេលខាងមុខនេះផងដែរ។ ក្រៅពីនេះមានច្រកទ្វារតំបន់ព្រំដែនចំនួន២ទៀតសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនចេញចូលដោះដូរទំនិញប្រចាំថ្ងៃ និងនាំចេញកសិផលផ្សេងៗ គឺច្រកទ្វារតំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក។

ជាមួយគ្នានោះដែរលោក NarutSoontarodom ក៏បានសម្តែងនូវក្តីរីករាយចំពោះការស្វាគមន៍ចំពោះដំណេីរទស្សកិច្ចរបស់លោកមកកាន់នៅក្នុងខេត្តបន្ទាយមានជ័យ។ តាមរយៈ ទំនាក់ទំនងដ៏ល្អ លោកក៏បាន ស្នេីសុំកិច្ចសហប្រតិបត្តិការពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តកិច្ចសហប្រតិបត្តិការបន្តទៀត សហការស្រាជ្រាវ បង្ក្រាបករណីជំរិតតាមអនឡាញ, ល្បែងស៊ីសងតាមអនាញ នៅតាមព្រំដែនដែលមានជនជាតិថៃស្នាក់នៅធ្វេីការ ។ ជាពិសេស ភាគីថៃក៏បានស្នេីសុំភាគីខេត្តបន្ទាយមានជ័យ ក្នុងការសាសង់របស់តាមប ណ្តោយព្រំដែនរបស់ខ្លួន ដោយសុំការឯកភាពពីរដ្ឋាលខេត្តបន្ទាយមានជ័យ។ ឆ្លេីយតបតាមសំណេីររបស់កុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ឯកឧត្ដម អ៊ុំ រាត្រី បានបញ្ជាក់ថា កន្លងរដ្ឋបាលខេត្ត ក៏ដូចជាគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ លេីកិច្ចការទាំងនេះប្រកបដោយភាពទទួលខុសត្រូវ ដោយពាក់ព័ន្ធករណីជំរិតតាមអនឡាញ ឯកឧត្ដម អភិបាល ខេត្ត បញ្ជាក់យ៉ាងច្បាស់ថា ក្នុងខេត្តបន្ទាយមានជ័យ មិនមានករណីជំរិតអនាញពីសំណាក់ជនជាតិថៃនោះទេ ។ ពាក់ព័ន្ធការស្នេីរសុំកសាងរបងតាមព្រំដែនក្នុងទឹកដីថៃនោះ ក្នុងនាមរដ្ឋបាលខេត្តមិនមានការជំទាស់នោះទេ តែភាគីថៃត្រូវមានការឯកភាពគ្នា ពីគណៈកម្មការ តាមព្រំដែនទាំង២ រវាងខេត្តនិងខេត្ត ជាពិសេសរដ្ឋាភិបាលនៃប្រទេសទាំង២ ។ ក្នុងនោះដែរភាគីទាំងពីរ ក៏បានប្តេជ្ញារយ៉ាងមុះមុតក្នុងកិច្ចសហប្រតិបត្តិការក្នុងនាមប្រទេសជាមិត្ត ដោយបន្តរួមគ្នាទប់ស្កាតលរាល់បទល្មេីសនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទៃងពីកម្ពុជា-ថៃ ទប់ស្កាត់រាល់ទំនិញគេចពន្ធ ,ការលួចឆ្លងដែនដោយខុសច្បាប់រវាងប្រជាពលរដ្ឋទាំងសងខាង ជាពិសេសការលួចរត់ពន្ធគ្រឿងញៀនតាមព្រំដែន ដែលកន្លងទៅភាគីទាំង២ បានសហការរួមគ្នាបង្ក្រាបបានជាបន្តបន្ទាប់ ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print