ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូកង់បី មានលុយដុល្លារក្រដាស់៥០ដុល្លារ ឲ្យអ្នកកង់បីដឹកដេីរដូរគ្រប់កន្លែងគេមិនទទួល សង្ស័យក្លែងក្លាយ ស្រាប់តែ បង្កជាជម្លោះវាយគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួស ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៥ ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីបុរសជាអ្នករត់កង់បី បានឲ្យដឹងថា មុនពេលកេីតហេតុ បុរសខាងលើ បានជិះរថយន្តតាក់ស៊ីពី បាវិតមកភ្នំពេញ ក្នុងតម្លៃ៨ម៉ឺនរៀល លុះជិះមកដល់ ម្តុំស្ពានអាកាសក្បាលថ្នល់ បុរសរូបនោះ បានឲ្យក្រដាស់៥០ដុល្លារ ចាស់មួយទៅខាងតាក់ស៊ី តែតាក់ស៊ីអត់យក រូបគាត់ជាអ្នករត់កង់បី បានចេញលុយជំនួសឲ្យទៅតាក់សុីចំនួន៨ម៉ឺនរៀលសិនទៅ ។
ប្រភពដដែល បានបន្តទៀតថា បន្ទាប់មក បុរសរូបនោះ បានឲ្យគាត់ឌុបមករកផ្ទះសំណាក់មួយកន្លែង ម្តុំស្ពានអាកាសស្ទឹងមានជ័យ ហើយគោលបំណងជិះរថយន្ដបន្តទៅ ខាងស្វាយស៊ីសុផុន លុះជិះមកដល់ចំនុចស្ទឹងមានជ័យ បុរសរូបនោះ បានឲ្យលុយ ក្រដាស់៥០ដុល្លារទៅបុរសអ្នករត់កង់បី តែលុយនោះរៀងចាស់ពេក ទេីបបុរសជាអ្នករត់កង់បី ដឹកដេីរដូរគេគ្រប់កន្លែង តែគេមិនទទួលដូរ ចឹងហើយបុរសជាអ្នកជិះរូបនោះ បានចុះពីលើកង់បីបំរុងគេចចេញ ទេីបគាត់ចាប់កអាវជាប់ កេីតជាហិង្សាវាយគ្នាទៅមក បណ្តាលអោយរងរបួសតិចតួចតែម្តងទៅ ។
ដោយឡែកបុរសជាអ្នកជិះកង់បីវិញ បានឲ្យដឹងថា រូបគាត់បានជិះកង់បី ពីក្បាលថ្នល់មកទីតាំងខាងលើ ហើយគោលបំណងជិះរថយន្តបន្តទៅ ស្វាយស៊ីសុផុន លុះមកដល់ឲ្យលុយទៅខាងខាងបី បែរជាថាគាត់ចាយលុយក្លែងក្លាយ គ្រាន់តែលុយគាត់រៀងចាស់បន្តិចតែប៉ុណ្ណោះ ចឹងហេីយក៏កេីតចេញជាហិង្សាបន្តិចបន្តួចតែម្តងទៅ ។
ក្រោយពេលកេីតហេតុ ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកេីតហេតុ សួរនាំពីដំណើររឿង រួចហើយភាគីទាំងសងខាង ក៏បានយល់ថាជារឿងភាន់ច្រឡំគ្នា ក៏សម្រេចបញ្ចប់រឿងបំបែកផ្លូវគ្នារៀងៗខ្លួន ៕ដោយ៖សុខាសែនជ័យ