មិនធម្មតា! ៧ឆ្នាំ វិទ្យាល័យ ដើម ឫស ក្នុង ខេត្តកណ្ដាលមានសិស្សធ្លាក់បាក់ឌុប តែ ២នាក់ប៉ុណ្ណោះ ខណៈវិស័យអប់រំមានការរីកចម្រើន

ចែករំលែក៖

ខេត្តកណ្តាល ៖ មិនសរសើរមិនបាន អីក៏រៀនពូកែៗ ខ្លាំងៗម្ល៉េះ ! ពិតជាមិនធម្មតា ដែលលទ្ធផលសិក្សា របស់សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ក្នុងខេត្តកណ្ដាល ទទួលបានល្អ ខណៈមានសិស្សធ្លាក់ត្រឹម ២នាក់ប៉ុណ្ណោះ ក្នុងរយៈពេល ៧ឆ្នាំមកនេះ។ លោក សឿង រដ្ឋា នាយក វិទ្យាល័យបានបង្ហាញមោទកភាព ក្នុងនាមជាអ្នកដឹកនាំនៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥នេះ។

ស្ទើរតែមិនគួរឱ្យជឿថាវិទ្យាល័យមួយ ក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលជា វិទ្យាល័យ អនុវត្តស្ដង់ដា សាលារៀនគំរូ បានលទ្ធផលដ៏ភ្ញាក់ផ្អើល។ លទ្ធផលនេះមិន មែនកើតឡើង ដោយចៃដន្យនោះទេ តែ កើតចេញពីការប្រឹងប្រែងរបស់សិស្ស លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង និងការ ចូលរួមពីអាណាព្យាបាល។

តាមរយៈបទបង្ហាញពីនវានុវត្តន៍ នៃការ អនុវត្តស្ដង់ដាសាលារៀនគំរូ លោក សឿង រដ្ឋា នាយកវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស បានបង្ហាញ លទ្ធផលសិក្សារបស់សិស្ស ដែលក្នុង មួយឆ្នាំទៅ មួយឆ្នាំស្ទើរតែគ្មានសិស្ស ប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ។ ក្នុងទន្និន័យ របស់លោក សឿង រដ្ឋា បង្ហាញថាចាប់ពីឆ្នាំ២០១៧-២០២៤ មាន សិស្សធ្លាក់បាក់ឌុបចំនួន ២នាក់ និងសិស្ស ជាប់មានចំនួន ៦៧០នាក់។

«ក្នុងរយៈពេល៧ឆ្នាំមកនេះ បង្ហាញឱ្យ ឃើញថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្ទើរតែគ្មាន កូនសិស្សធ្លាក់សូម្បីតែម្នាក់ ក្នុងចំណោមកូនសិស្សថ្នាក់ទី១២ ទាំងថ្នាក់វិទ្យាសាស្រ្ត និង វិទ្យាសាស្រ្តសង្គម។ លទ្ធផលនេះកើតចេញពីនវានុវត្តន៍នៃ ការអនុវត្តស្ដង់ដា សាលារៀនគំរូ»។ នាយកវិទ្យាល័យ ដើម ឫស បន្តបែបនេះ។

ដើម្បីឱ្យសិស្សទទួលបានលទ្ធផល សិក្សាល្អ លោកនាយក សឿង រដ្ឋា បានចែក រំលែកទៅកាន់អង្គសន្និបាត គឺការអនុវត្តការ បង្រៀន និងរៀនរបស់គ្រូ និងសិស្ស។ ត្រង់ចំណុចនេះលោក សឿង រដ្ឋា លើកឡើងថា ជារឿយៗ សាលាបានបញ្ជូនបុគ្គលិកទៅបន្តការសិក្សាបន្ថែមនៅសាកលវិទ្យាល័យ និងពង្រឹងសមត្ថភាពផ្នែកICTជាប្រចាំ និង បង្កើតហិរញ្ញវត្ថុបម្រុងដើម្បីបន្តអភិវឌ្ឍអាជីព។

ក្រៅពីនេះ លោកនាយកតែងដឹកនាំ និងវាយតម្លៃការអនុវត្តកម្មវិធីសិក្សា និងការវាយតម្លៃការសិក្សាកម្រិតសាលារៀន ដោយបន្តការរិះរកវិធីសាស្ត្របង្រៀនថ្មីៗ តាមរយៈការបង្កើតវីដេអូ រកវីដេអូបង្រៀន និងការពិសោធន៍ជាដើម។ កាន់តែពិសេស វិទ្យាល័យដើមឫស បានអនុវត្តការរៀនពេញមួយថ្ងៃដោយមិនមានការបង្រៀនគួរ ខាងក្រៅនោះឡើយ។

តាមរយៈលទ្ធផលទាំងនេះបានក្លាយជា ទំនុកចិត្ត របស់ អាណាព្យាបាល រហូត មានការចូលរួមពីសហគមន៍ និង អាណាព្យាបាល។ ចក្ខុវិស័យរបស់ វិទ្យាល័យមួយនេះ គឺធ្វើយ៉ាងណាដើម្បី កសាងនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយវិន័យ សីលធម៌ គុណភាព និងបច្ចេកវិទ្យា ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមឱ្យក្លាយជាសង្គមឌីជីថល រីកចម្រើនផ្អែកលើចំណេះដឹង ចំណេះធ្វើ និងឥរិយាបថជាមូលដ្ឋាន។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ធ្លាប់មានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំយុវជន យុវជន និងកីឡា ដែលបានឱ្យវិស័យអប់រំនៅកម្ពុជាមានការលូតលាស់ជាបន្តបន្ទាប់ ជាពិសេសទៅលើការធ្វើកំណែ ទម្រង់« អ្នកចេះ គឺជាប់»។
«អ្នកចេះគឺជាប់» ជាការលើកឡើងពីលោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះលោកតែងជាឃ្លាថា ៖ «អ្នកចេះ គឺជាប់» រដូវប្រឡង ដែលសិស្សយើងប៉ង បានមកដល់ហើយ ទាំងប្រុសទាំងស្រី កុំនៅកន្តើយ រៀនសូត្រមិនស្បើយ ដើម្បីអនាគត។
រៀនគ្រប់វិជ្ជា ដែលបានសិក្សា ឱ្យបានគត់មត់ អ្នកចេះគឺជាប់ តាំងចិត្តមោះមុត មិនត្រូវសម្រុត ដើម្បីគុណភាព។
មិនត្រូវបើកចាក់ ព្រោះនេះជាធ្នាក់ គ្រោះអសមត្ថភាព ចំណេះជាទ្រព្យ ប្រើគ្រប់ស្ថានភាព យើងទុកជាលាភ
ដែលសិស្សយើងប៉ង តកូនតចៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print