ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០១គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុករតនមណ្ឌល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២៥សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២ និង៤៥នាទី នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានប្រជាពលរដ្ឋឈ្មោះ ព្រីង សុីណាន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញចំនួន ០១គ្រាប់ ប្រភេទគ្រាប់មីនស្នូលពោត ។ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុករតនមណ្ឌល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print