សម្តេច ហ៊ុន ម៉ាណែត៖ ភេសជ្ជៈប៉ូវកម្លាំងមិនមែនសម្រាប់កុមារទេ ទាំងក្នុងសាលា និងក្រៅសាលា គឺជារឿងដែលត្រូវប្រកាសអាសន្ន និងជាបញ្ហារយៈពេលវែង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ថា ៖ ភេសជ្ជៈប៉ូវកម្លាំងមិនមែនសម្រាប់កុមារទេ ទាំងក្នុងសាលា និងក្រៅសាលា។ សម្តេចធិបតី ថា ៖ រឿងនេះ គឺជារឿងដែលត្រូវប្រកាសអាសន្ន និងជាបញ្ហារយៈពេលវែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ៖ វានឹងក្លាយជាបន្ទុក មិនមែនជាទ្រព្យទេ ដោយសម្តេចស្នើឱ្យឪពុកម្តាយ ពលរដ្ឋទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ គិតគូខ្ពស់លើបញ្ហានេះ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញ “បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥”  នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

ដោយឡែកពាក់ព័ន្ធវិស័យ រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍ថា ៖ មិនមែនចែករង្វាន់រួចមិន ខ្វល់ពីសិស្សជាប់ និទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនោះទេ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ មានបំណង ចងក្រង និងតាមដានសិស្សនិទ្ទេសA ដើម្បីបន្តគាំទ្រដល់ពួកគេដែលធនធានមនុស្ស របស់ កម្ពុជា។

រយៈពេល ១០ឆ្នាំចុងក្រោយ នៃការកែ ទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ កម្ពុជាមានសិស្សជាប់និទ្ទេស A ចំនួន ៨ ៤៩០នាក់។ សិស្សនិទ្ទេសAទាំងនោះខ្លះកំពុងបន្តការសិក្សានៅក្នុងប្រទេសនិងក្រៅប្រទេស និងខ្លះទៀតបានបញ្ចប់ការសិក្សាដោយ ចូល បម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជនផ្សេងៗ។

 

តើសិស្សនិទ្ទេសA ធ្វើការ ងារអ្វីខ្លះ? សំណួរ នេះត្រូវបានចោទសួរដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុង សន្និបាតបូកសរុបការងារ អប់រំឆ្នាំ២០២៥។ តាមរយៈសន្និបាតថ្ងៃចុងក្រោយថ្ងៃទី២៦ កុម្ភៈនេះ លោករដ្ឋមន្រ្តីបានលើកពីបំណង ចងក្រង និងប្រមូលធនធានសិស្ស និទ្ទេសA។

 

លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះ៖ «ខ្ញុំស្នើសុំឱ្យអង្គភាពយើងធ្វើការ tracking (តាមដាន)មានន័យថា តើ និទ្ទេស A យើងទៅណាអស់? ហើយគាត់ក្លាយជាអ្វីហើយ? (និ ទ្ទេស ) B, C ក៏អ៊ីចឹងដែរ។ ព្រោះអីនៅសិង្ហបុរី អ្នកដែលបានពិន្ទុល្អៗអ៊ីចឹង គេផ្តល់អាហារូបករណ៍ ទៅរៀននៅបរទេសសាលាល្អៗទៀត។ ហើយត្រឡប់មកវិញជួយទៀត ។»

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print