អ្នកឧកញ៉ា ម៉ៅ ចំណាន រៀបចំនិន្ទាការថ្មីបន្ថែមចំនួន២ ជាប្តេជ្ញាការដឹកនាំ សមាគមសិល្បករខ្មែរ អភិវឌ្ឍកាន់តែប្រសើរ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន រៀបចំនិន្ទាការថ្មីបន្ថែមចំនួន២ ជាប្តេជ្ញាការដឹកនាំ សមាគមសិល្បករខ្មែរ អភិវឌ្ឍកាន់តែប្រសើរ ឈានដល់ការជំរុញផ្សព្វផ្សាយ ពីសិល្បៈវប្បធម៌ខ្មែរទៅលើឆាកអន្តរជាតិ។ អ្នកឧកញ៉ា បានថ្លែងក្នុងពិធីសម្ពោធការិយាល័យថ្មី សមាគមសិល្បករខ្មែរថា ក្នុងរយៈដ៏ខ្លីនេះ យើងបានបំពេញទាំងការងារសប្បុរសធម៌ អភិរក្ស អភិវឌ្ឍក្នុងវិស័យសិល្បៈ ដោយប្តេជ្ញាចិត្តយ៉ាងមុតមាំបន្ថែមទៀត ជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរទាំងលើឆាកជាតិ និងអន្តរជាតិ។

ក្នុងឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរនឹងបង្កើត ថ្នាលសិល្បៈ ដោយនឹងបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញសិល្បៈជាច្រើនទម្រង់ សម្រាប់អ្នកដែលមានបំណងចូលបម្រើវិស័យសិល្បៈ ឬស្រឡាញ់សិល្បៈ។ បន្ថែមពីនេះ នឹងមានការបង្កើត«កម្មវិធីលើកម្រាលព្រំក្រហម» ដោយដាក់ឈ្មោះថា«អ្នកស្នងមរតក» ដែលនេះជាវេទិកាជជែកដេញដោល និងជួបជុំដ៏ធំប្រចាំឆ្នាំរបស់អ្នកសិល្បៈ ដើម្បីផ្លាស់ប្តូរយោបល់ កែលម្អ ជួយគ្នា និងបង្កើនភាពស្និទស្នាលរវាងគ្នានឹងគ្នា។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានប្រកាសថា សមាគមសិល្បករខ្មែរ នឹងផ្តល់ការឧបត្ថម្ភប្រចាំខែជូនដល់សិល្បកររៀមច្បងមួយចំនួន ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាព ព្រមទាំងស្នើរសុំអាហារូបករណ៍ពីសម្តេច ដើម្បីផ្តល់ជូនដល់សិល្បករ ឬគ្រួសារអ្នកសិល្បៈ ដោយបន្តថែរក្សាការពារ អភិវឌ្ឍន៍ វិស័យសិល្បៈវប្បធម៌កម្ពុជាឱ្យកាន់តែលេចធ្លោរឡើងទាំងក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំរៀបចំកម្មវិធីសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ ស្ថិតនៅផ្ទះលេខ៣៩ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងពិធីកាត់ខ្សែបូសម្ពោធនូវការិយាល័យថ្មីនេះ ក៏ឃើញមានរដ្ឋមន្រ្តី សិល្បករ សិល្បការិនីចាស់ថ្មី និង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ និងលោក អ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ាៗ មួយ ចំនួន បាន អញ្ជើញ ចូលរួម ផងដែរ។ ក្នុងនោះ គេ ឃើញ មាន វត្តមាន លោក អ្នកឧកញ៉ា ទ្រី ភាព និងភរិយាលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម សិល្បករខ្មែរ និង ជា អ្នក រៀបចំកម្មវិធី, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា គិត ម៉េង , អ្នកឧកញ៉ា លី ឃុនថៃ, ឧកញ៉ា តាន់ មុន្នីវណ្ណ, ឧកញ៉ា គិត សូឡា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print