នៅពេលដែលនាវាមានទិសដៅបើកបរទល់មុខគ្នាដែលអាចនឹងបង្កហានិភ័យនៃការប៉ះទង្គិច នាវាទាំងពីរនោះត្រូវងាកទៅខាងស្តាំរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ៖ នៅពេលដែលនាវាមានទិសដៅបើកបរទល់មុខគ្នាដែលអាចនឹងបង្កហានិភ័យនៃការប៉ះទង្គិច នាវាទាំងពីរនោះត្រូវងាកទៅខាងស្តាំរៀងៗខ្លួន។

ក្រសួងសាធារណការ និង ដឹកជញ្ជូន គូសបញ្ជាក់ថា ៖ យោងតាមច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកមាត្រា៩០ បានចែងថា៖ នៅពេលដែលនាវាប្រើម៉ាស៊ីនពីរគ្រឿង មានទិសដៅបើកបរទល់មុខគ្នា ឬស្ទើរទល់មុខគ្នា ដែលអាចនឹងបង្កហានិភ័យនៃការប៉ះទង្គិច នាវាទាំងពីរនោះត្រូវងាកទៅខាងស្តាំរៀងៗខ្លួន។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ ស្ថានភាពដូចមានចែងនៅក្នុងកថាខណ្ឌទី១ខាងលើនេះ ចាត់ទុកថាកើតមាននៅពេលដែលនាវាមួយ បានឃើញក្បាលនាវាមួយទៀតចំពីមុខ ឬស្ទើរចំពីមុខ ហើយនៅពេលយប់បានឃើញភ្លើងដងក្តោង ឬភ្លើងចំហៀងទាំងពីររបស់នាវាមួយទៀត។
នៅពេលដែលនាវាមួយស្ថិតនៅក្នុងការសង្ស័យអំពីការចៀសជាមួយនាវាមួយផ្សេងទៀត ត្រូវសន្មតថា ការចៀសគ្នានឹងកើតមានឡើង ហើយត្រូវចាត់វិធានការសមស្របដើម្បីចៀស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print