រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តនយោបាយការបរទេស ដោយភាពបត់បែន

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពមិនជាក់លាក់របស់ពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានបន្តអនុវត្តនយោបាយការបរទេសដែលមានភាពបត់បែនបំផុត ដើម្បីរួមចំណែកការពារសន្តិភាពក្នុងពិភពលោក ។

ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋ ខ្មែរ”នាថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក តាន់ ហ្សង់ហ្វ្រង់ស័របានមាន ប្រសាសន៍ថា អ្វីដែលប៉ះពាល់ពិភពលោកគង់តែបណ្តាលឲ្យមានផលប៉ះពាល់ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និងកម្ពុជាជាដើម ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជាបានយល់ដឹងពីភាពផុយស្រួយនៃស្ថានភាពសកល ដូច្នេះដើម្បីត្រៀមលក្ខណៈឆ្លើយតបបញ្ហាជាសកលនេះ សម្តេចធិបតីបានដឹកនាំនយោបាយការបរទេសដោយភាពបត់បែនទៅតាមស្ថានការណ៍ផងដែរ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក៏បានប្តេជ្ញាថា នឹងមិនឲ្យបរទេសណាមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ ដោយត្រូវអនុវត្តគោលនយោបាយការបរទេសមួយ ឈរលើមូលដ្ឋានឯករាជ្យតាមគោលការណ៍ច្បាប់អន្តរជាតិ ធម្មនុញ្ញភាពអង្គការសហប្រជាជាតិនិងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ក្រៅនេះក៏ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដើម្បីឲ្យរួមចំណែកកាន់តែសកម្មក្នុងបុព្វហេតុការពាររក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print