ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តម៉ាកស្តាររិចបេីកបុកអូសជាច្រេីនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤នឹង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវ កម្ពុជាក្រោម កែងផ្លូវ២៥៩ដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ គង់ បញ្ញាភេទប្រុសអាយុ២៦ឆ្នាំមុខរបរបុគ្គលិកហាង រស់នៅម្តុំផ្សារសាំហាន់ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ធំ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៤ ជិះម្នាក់ឯងដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៩ក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនមធ្យម ហេីយបានបេីកឆ្លងផ្លូវ កម្ពុជាក្រោម ហេីយខណៈពេលឆ្លងបានជាងពាក់កណ្ដាល ក៏ស្រាប់តែឃេីញរថយន្ដម៉ាកស្តាររិចពណ៌ខ្មៅមិនចាំស្លាកលេខ បេីកតាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿនហេីយជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេលទំហឹងបណ្តាលឲ្យ ខ្ទៀតជាច្រេីនម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តម៉ាកស្តាររិចខាងលេីបានបេីករត់គេចខ្លួនបាត់ស្រមោល ។
ហេីយតាមប្រភពពត៌មានពី មិត្តភ័ក្ដិដែលធ្វើដំណើរមកតាមក្រោយ បានអោយដឹងថា នៅមុនពេលកេីតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់សេរី២០១៤ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1D-5319បេីកមកពីកន្លែងហូបចុកជាមួយមិត្តភ័ក្ដិនៅហាងជិតកន្លែងកើតហេតុដេីម្បីធ្វើដំណើរទៅកន្លែងស្នាក់នៅម្តុំផ្សារសាំហាន់ ខណ្ឌឫស្សីកែវ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌទួលគោកបានធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕