ក្រសួង ការពារជាតិ ចិន ឆ្លើយ តបសំណួរ អំពីទំនាក់ ទំនង រវាង ចិននិង កម្ពុជាថា ទំនាក់ ទំនង យោធានៃ ប្រទេស ទាំង ពីរ មាន ភាព រឹង មាំ មិន អាច បំបែក បាន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀល ថ្ងៃ ទី ២៧ ខែ កុម្ភៈ ក្រសួង ការពារជាតិចិន បាន បើក ធ្វើ សន្និសីទ សារព័ត៌មាន ជា ប្រចាំ លោក Wu Qian អគ្គនាយកនៃ អគ្គនាយកដ្ឋាន ព័ត៌មាន និង ជា អ្នក នាំពាក្យ ក្រសួង ការពារជាតិ ចិន បាន ឆ្លើយ នឹង សំណួ រ របស់ អ្នក សារព័ត៌មាន ។

គេហទំព័រ «CCFR China state-controlled media » អ្នក សារព័ត៌មាន បាន លើក សំណួរ ថា ពេល ថ្មី ៗ នេះ មាន ប្រព័ន្ធផ្សព្វផ្សាយ ឯកជនមួយ ចំនួន ផ្សព្វផ្សាយ មិន ល្អពីទំនាក់ទំនងរវាង ចិននិង កម្ពុជា តើ អ្នក នាំពាក្យ មានការ អធិប្បាយយ៉ាង ដូច ម្តេច ចំពោះ រឿ ងនេះ? ហើយឆ្នាំ នេះ យោធា ចិននិង កម្ពុជា នឹង មាន ការ ប្រាស្រ័យ ទាក់ ទង អ្វី ខ្លះ ?
គេហទំព័រ «CCFR China state-controlled media » លោក Wu Qian បាន ថ្លែងថា ការលើក ឡើង ទាំង នេះ ប្រាសចាក ពី ការពិត ទាំង ស្រុង គឺ ជា ពាក្យ ចរចាមអារ៉ាម សុទ្ធសាធ។ ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ក្រោម ការ ដឹក នាំជា យុទ្ធសាស្រ្ត នៃ ថ្នាក់ ដឹក នាំ នៃប្រទេស ទាំង ពីរ មន្រ្តីជាន់ ខ្ពស់នៃ យោធា ទាំង ពីរ មាន ការ ប្រាស្រ័យ ទាក់ ទង យ៉ាង ជិត ស្និទ្ធ កិច្ច សហប្រតិបត្តិការ ជាក់ ស្តែង លើ វិស័យ នានា ទទួលបានសមិទ្ធផលយ៉ាង ច្រើន យើងបាន រៀប ចំ ធ្វើ ដោយ ជោគ ជ័យ នូវ សមយុទ្ធយោធារួមឈ្មោះ “នាគ មាស ”និង សមយុទ្ធយោធា រួម ឈ្មោះ ”ទេវតា សន្តិភាព ” ចំនួន ៦លើក បាន ធ្វើ ឱ្យ ស៊ី ជម្រៅ ជា បន្តបន្ទាប់ ក្នុង វិស័យ ដូចជាគ្រឹសស្ថាន អប់ រំ ការ បោះ សម្អាត មីន និង សារព័ត៌មាន ជាដើម ។ ជំហាន ក្រោយ យោធាចិន នឹងធ្វើ ការជាមួយ ភាគី កម្ពុជាដើម្បី អនុវត្ត គំនិត ឯកភាព រួម ដ៏ សំខាន់ របស់ ថ្នាក់ ដឹកនាំនៃ ប្រទេស ទាំង ពីរ ជំរុញ ឱ្យ ទំនាក់ ទំនង យោធានៃ ប្រទេស ទាំង ពីរ ឈរឡើងដល់ កម្រិត ថ្មី និង ទទួល បាន ការ អភិវឌ្ឍ ថ្មី ឥតឈប់ឈរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print