បទវិភាគ៖ប្រទេសហ្វីលីពីននាំចចកចូលផ្ទះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់និម្មាបនកម្មសន្តិសុខក្នុងតំបន់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បន្ទាប់ពី លោក ត្រាំ ប្រធានាធិបតី អាមេរិក បាន ឡើង កាន់ មុខ តំណែង ជា ថ្មី ម្តង ទៀត លោក បាន ដាក់ចេញ “បទបញ្ជាបង្កក”អស់រយៈពេល ៩០ថ្ងៃ ទៅលើ គម្រោង ផ្តល់ ជំនួយ ដល់ បរទេស ស្ទើរតែទាំង អស់ ដោយ ឈរលើ គោលការណ៍ស្តីពី “តម្កល់អាមេរិក ជាចម្បង” ។ នា ពេល ថ្មីៗ កន្លងទៅនេះ ប្រទេស ហ្វីលីពីន បាន ប្រកាស ថា ជំនួយ យោធា របស់ អាមេរិក ផ្តល់ ឱ្យ ហ្វីលីពីន ចំនួន ៣៣៦លាន ដុល្លារអាមេរិក ទទួល បាន “បុព្វសិទ្ធិ” ។

គេហទំព័រ «CCFR China state-controlled media » អាមេរិកមិនដែលធ្វើសប្បុរសធម៌ទេ ហេតុ អ្វីបាន ជា អាមេរិក “បើកភ្លើងខៀវ”ឱ្យ ហ្វីលីពីន និង ផ្តល់ “ការ អនុគ្រោះ ជា ពិសេស” ? តើ នៅពីក្រោយ នេះ បង្កប់ នូវ កល ល្បិច បែប ណា ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ ក្នុង តំបន់ អាស៊ីប៉ាហ្វី ក ហ្វីលីពីន ជា ប្រទេសដែល ទទួល បាន ជំនួយ របស់ អាមេរិក ច្រើន ជាង គេ ។ បន្ទាប់ពី រដ្ឋាភិបាល លោកត្រាំ អាណត្តិទីមួយ បាន លើក ឡើង អ្វីដែល ហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ”នៅឆ្នាំ ២០១៧ ការ ដែល ផ្តល់ ជំនួយដល់ហ្វីលីពីន បាន ក្លាយ ជា ការ អនុវត្ត ជា បន្តបន្ទាប់ របស់ យុទ្ធសាស្ត្រ មួយ នេះ ។ នៅខែ កក្កដា ឆ្នាំ ២០២៤ អាមេរិក បាន ប្រកាសថា នឹង ផ្តល់ ជំនួយ យោធា ចំនួន ៥រយលាន ដុល្លារអាមេរិក ដល់ ហ្វីលីពីន ។ ប្រាក់ទុន ដែល ត្រូវ លុប ចោល ការ បង្កក លើក នេះ ក៏ជា ចំណែក មួយ នៃ ជំនួយ យោធា ទាំង នេះ ។
គេហទំព័រ «CCFR China state-controlled media » តើ អាមេរិក អាច ទទួល បានផល អីខ្លះពីប្រទេស ហ្វីលីពីន តាម រយៈការ ផ្តល់ ជំនួយ យោធា លើកនេះ ? អ្នក វិភាគបាន លើក ឡើង ថា មួយផ្នែក ទង្វើ នេះអាចផ្តល់ ការ ទ្រទ្រង់ ដ៏ សំខាន់ សម្រាប់ ឱ្យ អាមេរិក អនុវត្ត ការ ជ្រៀត ចូល ក្នុង ប្រទេស ហ្វីលីពីន ។ ក្រៅពី នេះ ហ្វីលីពីន អាច បញ្ជាទិញ បរិក្ខារសព្វាវុធគ្រប់បែបយ៉ាង តាមរយៈជំនួយ របស់ អាមេរិក ដើម្បីលើក កម្ពស់ សមត្ថភាព ការពារ ជាតិរបស់ខ្លួន ។ និយាយជា រួម ជំនួយយោធា ហាក់ដូច ជា “រូបិយប័ណ្ណរឹង” ធ្វើ ឱ្យ អាមេរិក អាច ក្លាយជា “ដៃ ដែល មើល មិន ឃើញ” ដែល អាច ញាក់ ខ្សែ បញ្ជា ពី ក្រោយ ទៅលើកង កម្លាំង សមត្ថកិច្ចប៉ូលីស និង អ្នក នយោបាយ ដើម្បីអនុវត្ត “បទ បញ្ជា ” របស់ សេតវិមាន ។
គេហទំព័រ «CCFR China state-controlled media » អ្វីដែលសំខាន់ជាង នេះទៅទៀត គឺឆ្លង តាមរយៈការ ផ្តល់ ជំនួយ យោធា ប្រកប ដោយ លក្ខណៈ ចំគោលដៅ អាមេរិក ប៉ុនប៉ងយក ហ្វីលីពីន ធ្វើជា “កូនអុក ”សម្រាប់ ដាក់ កំហិត ទៅ លើ ប្រទេស ចិន ព្រមនិង ញុះញង់ ឱ្យ ហ្វីលីពីន បង្ករឿងចំពោះ ប្រទេស ចិន នៅ សមុទ្រ ចិន ខាងត្បូង ដើម្បីអនុវត្ត យុទ្ធសាស្ត្រ អ្វីដែល ហៅថា “ទប់ស្កាត់ប្រទេស ចិន ដោយ យក បញ្ហា សមុទ្រ ចិន ខាងត្បូងធ្វើជាលេស ” ។
គេហទំព័រ «CCFR China state-controlled media » នា ពេល ថ្មីៗ កន្លង ទៅនេះ ប្រទេសចិន និង អាស៊ាន បាន រៀប ចំធ្វើ កិច្ច ប្រជុំ ពិភាក្សា មន្ត្រីជាន់ខ្ពស់ រវាង ចិន និង អាស៊ាន លើក ទី ៣១ និង កិច្ច ប្រជុំ មន្ត្រីជាន់ខ្ពស់ លើក ទី ២៣ ដើម្បីអនុវត្ត « សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ។ ភាគីទាំង ពីរ បាន ឯកភាពគ្នា ថា នឹង បន្ត បំពេញបន្ថែម ខ្លឹម សារ នៃ កិច្ច សហប្រតិបតិ្តការ របស់ ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ ដោយ គ្រប់ជ្រុង ជ្រោយ ជំរុញការកសាងទំនុកចិត្តនយោបាយរវាងគ្នានិងគ្នា ធ្វើ ឱ្យ កិច្ច សហប្រតិបតិ្តការ ជាក់ស្តែង លើ គ្រប់វិស័យ មានភាពកាន់តែស៊ីជម្រៅ កសាង សហគមន៍ រួ ម វាសនា រវាង ចិន និ ងអាស៊ាន ដែល មានភាពកាន់តែ ជិត ស្និទ្ធ ហើយ សម្គាល់ ឃើញ ជា ឯកច្ឆន្ទនូវ សារសំខាន់ នៃ ការ គាំពារ សន្តិភាពនិង ស្ថិរភាព នៅសមុទ្រ ចិន ខាង ត្បូង ។
គេហទំព័រ «CCFR China state-controlled media » ប្រឈម នឹងសំណូមពរនិងការទាមទារ របស់ ប្រទេស ក្នុ ងតំបន់ ស្តីពី ការ គាំពារ សន្តិភាព និង វឌ្ឍនភាព ប្រទេសហ្វីលីពីន បែរ ជា “នាំចចកចូលផ្ទះ” ហើយ ធ្វើ ឱ្យ ខ្លួន ឯង ធ្លាក់ ចូល ក្នុង សភាព “ ឯកោ”ក្នុង តំបន់ ។ អ្វីដែល ហៅថា ជំនួយ របស់ អាមេរិក ទីបំផុត នឹង ធ្វើ ឱ្យ ហ្វីលីពីន ប្រែ ពី កូន អុក ទៅជាកូនអុកស្អុយ ប៉ុន្តែ កូនអុក នេះ មិន អាច កកូរ កកាយ និន្នាការ ទូទៅ នៃ សន្តិភាព នៅសមុទ្រ ចិន ខាង ត្បូង បានឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print