កូរ៉េខាងជើងត្រៀមខ្លួនប្រើអាវុធនុយក្លេអ៊ែរ ដើម្បីរារាំងសត្រូវ

ចែករំលែក៖

កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួច Cruise យុទ្ធសាស្ត្រ ដើម្បីព្រមាន “សត្រូវដែលកំពុងបង្កើនបរិយាកាសនៃការប្រឈមមុខដាក់គ្នា និងការរំលោភលើបរិយាកាសសន្តិសុខរបស់កូរ៉េខាងជើង”។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី 28 ខែកុម្ភៈ បានផ្សាយថា មេដឹកនាំប្រទេសគឺលោក Kim Jong Un បានត្រួតពិនិត្យការបាញ់សាកល្បងកាំជ្រួច Cruise យុទ្ធសាស្ត្រដែលបានធ្វើឡើងនៅថ្ងៃទី 26 ខែកុម្ភៈ។
លោក គីម ជុងអ៊ុន ក៏បានបញ្ជាឱ្យត្រៀមខ្លួនប្រើប្រាស់សមត្ថភាពវាយប្រហារដោយអាវុធនុយក្លេអ៊ែរជាការរារាំង ដែលលោកបាននិយាយថា នឹងធានាបាននូវសមត្ថភាពការពារដ៏មានប្រសិទ្ធភាពបំផុតសម្រាប់កូរ៉េខាងជើង។
យោងតាម KCNA ការធ្វើតេស្តនេះគឺមានគោលបំណងព្រមាន “សត្រូវដែលកំពុងបង្កើនបរិយាកាសនៃការប្រឈមមុខដាក់គ្នា និងការរំលោភលើបរិយាកាសសន្តិសុខរបស់កូរ៉េខាងជើង” និងដើម្បីបង្ហាញយ៉ាងច្បាស់ពីការត្រៀមខ្លួនក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រភេទផ្សេងៗ។
លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការរារាំង និងការការពារពេញលេញបំផុតគឺត្រូវបានធានាដោយអំណាចវាយលុកដ៏មានឥទ្ធិពល… ហើយភារកិច្ច និងបេសកកម្មរបស់កងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង គឺការពារអចិន្ត្រៃយ៍អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស។
ការបាញ់មីស៊ីលនេះត្រូវបានធ្វើឡើងក្នុងសមុទ្រនៅឆ្នេរភាគខាងលិចនៃឧបទ្វីបកូរ៉េ ៕

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print