គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១០នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥) បានកើតឡើងចំនួន ៦លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ១០នាក់ (ស្រី ៤នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ១នាក់) រងរបួសស្រាល ៥នាក់ (ស្រី ៣នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៦នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់),ប្រជ្រែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ៣នាក់),និងស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print