ខេត្តព្រះសីហនុ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ បានឃើញគណនីហ្វេសប៊ុក ឈ្មោះ Meeting Ka LiSo បានបង្ហោះដោយនិយាយថា “លួចថតបាន ចាប់ជំរឹតមនុស្សនៅកំពង់សោម😱 #reelsfacebook #reelsfbシ #reels2024 #eat #asmr #reelschallenge #reelkarofeelkaro #reelsviralfb #cooking #reel #smar #eating #vlog #view #fun #virals #videos #food @followers “
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនជ្រាបថា ចំពោះការបង្ហោះវីដេអូ ព្រមទាំងសំឡេងរៀបរាប់សម្តែងពីភាពឃោរឃៅចាប់មនុស្សនៅខេត្តព្រះសីហនុនោះ គឺជាព័ត៌មានមិនពិត និងធ្វើឲ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខេត្តព្រះសីហនុ ជាពិសេសសន្តិសុខសុវត្ថិភាពរបស់ខេត្តទាំងមូល។
វីឌីអូខាងលើគឺជាវីឌីអូនៅប្រទេសផ្សេងមិនមែននៅកម្ពុជា រឺខេត្តព្រះសីហនុឡើយ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមធ្វេីការច្រានចោលនូវព័ត៌មានខាងលេី និងស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលេី ធ្វើការបំភ្លឺឲ្យបានត្រឹមត្រូវពាក់ព័ន្ធការបង្ហោះបង្ខូចបរិហាកេរ្តិ៍គ្មានមូលដ្ឋានច្បាស់លាស់៕ដោយ៖តារា