ភ្នំពេញ៖ សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០ នាទី កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចមុខផ្សារច្បាអំពៅ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា១-ជនសង្ស័យឈ្មោះ សេង មករា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិងទី
២-ជនសង្ស័យឈ្មោះ សុខ ចាន់ ភេទស្រីអាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
+លទ្ធផលតេស្តទឹកនោម វិជ្ជមាន (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ចែងតាមនីតិវិធី៕
ដោយ៖ អរុណរះ