កិច្ចប្រជុំគណៈអចិន្រ្តៃយ៍លើកទី១០នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤បិទបញ្ចប់ ក្រោមអធិបតីភាពលោក Wang Huning

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀល ថ្ងៃទី ២ ខែ មីនា កិច្ច ប្រជុំ គណៈអចិន្រ្តៃយ៍លើកទី១០នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បាន បិទបញ្ចប់ នៅក្រុង ប៉េកាំង ។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបាន ធ្វើ ជា អធិបតី ព្រម និង ថ្លែង សុន្ទរកថា ក្នុ ងពិធីបិទ ។

គេហទំព័រ «CCFR China state-controlled media » លោក Wang Huning បាន ថ្លែង ថា ឆ្នាំ ២០២៥ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនត្រូវ ស្វែងយល់យ៉ាងស៊ីជម្រៅនូវអត្ថន័យប្រកបដោយលក្ខណៈសម្រេចនៃ “ភាពជាក់លាក់ចំនួនពីរ” ប្រកាន់ខ្ជាប់ យ៉ាង មុត មាំ នូវ “ការគាំពារចំនួនពីរ” អនុវត្ត យ៉ាង ស៊ីជម្រៅនូវ គំនិត ដ៏សំខាន់ របស់ លោក Xi Jinping អគ្គលេខាធិការ បក្ស ស្តីពី ការ បង្កើន និង កែលម្អ ការងារ សភាប្រឹក្សា នយោបាយ ប្រជាជន ប្រកាន់ខ្ជាប់ ការ ផ្សារភ្ជាប់ការ ដឹក នាំ របស់បក្ស រណសិរ្សរួបរួមនិងការ ប្រឹក្សានយោបាយប្រកបដោយប្រជាធិបតេយ្យជា មួយ គ្នា ពង្រឹង មូលដ្ឋាន នយោបាយ នៃ គំនិត រួម ស្តីពី ការតស៊ូព្យាយាមនិងរួមសាមគ្គីគ្នា ធ្វើ កិច្ច ខិត ខំប្រឹង ប្រែង និង ប្រឹក្សា នយោបាយ ក្នុ ងន័យ ជំរុញ ការ ធ្វើ ទំនើបកម្ម តាម បែប ផែន ចិន និង រួម ចំណែក ដើម្បី សម្រេច បាននូវ ភារកិច្ចនៃ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ប្រកប ដោយ គុណភាពខ្ពស់ ។

គេហទំព័រ «CCFR China state-controlled media » ត្រូវ ខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បី ធ្វើការងារ គ្រប់ ផ្នែក នៃ មហាសន្និបាតលើក ទី ៣នៃ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ឱ្យ បាន ល្អ ធានា ជាក់លាក់ ឱ្យ មហាសន្និបាត ទទួល បាន ជោគជ័យ ដោយ គាប់ប្រសើរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print