កំណើតហិណ្ឌូនិយម ពុទ្ធសាសនា និងយុគមាសនៅឥណ្ឌា (ត ចប់)

ចែករំលែក៖

ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីព្រះបាទអសោកសុគត ចក្រភពមោរ្យបានដួលរលំ ដោយសារមេដឹកនាំខ្សោយ និងការ ឈ្លានពានពីសត្រូវ។ ជម្លោះកើតឡើងជាបន្តបន្ទាប់អស់រយៈពេល 5 សតវត្សរ៍ រហូតដល់រាជវង្ស កុម្ភៈគ្រប់គ្រង។

ចក្រភពកុម្ភៈ៖ ក៏ដូចជារាជវង្សមោរាដែរ រាជវង្សកុម្ភៈចាប់ផ្តើមក្លាយជាមេដឹកនាំនៅមគថៈ ។ ចន្ទ្រាកុម្ភៈទី 1 បានក្លាយជាស្តេចនៅក្នុងឆ្នាំ 320 នៃគ.ស។ (ទ្រង់មិនជាប់ទំនាក់ទំនងជាមួយចន្ទ្រាកុម្ភៈមោហ្សាឡើយ)។ ភ្លាមៗ ទ្រង់បានរៀបអភិសេកជាមួយរាជបុត្រីមួយអង្គរបស់ស្ដេច និងទទួលបានទឹកដីថ្មីដើម្បីគ្រប់គ្រង។ ក្រោយមក រាជបុត្រា របស់ទ្រង់បានពង្រីកចក្រភពតាមរយៈការធ្វើសង្គ្រាម។ ប៉ុន្តែ ចៅប្រុសរបស់ចន្ទ្រាកុម្ភៈ ព្រះនាមចន្ទ្រាកុម្ភៈទី 2 គឺ ជាមេដឹកនាំល្បីល្បាញជាងគេនៅក្នុងរាជវង្ស។ នៅអំឡុងរាជរបស់ទ្រង់ (375 ដល់ 415 នៃគ.ស) ប្រទេសឥណ្ឌា ឆ្លងកាត់នូវយុគមាស ដែលជាពេលវេលាដែលសម្រេចជោគជ័យដ៏អស្ចារ្យ។

សិល្បៈ និងអក្សរសាស្ត្រ៖ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ចន្ទ្រាកុម្ភៈទី 2 សិល្បៈរបស់ឥណ្ឌាចាប់ផ្តើមរីក ចម្រើន។ ស្ថាបត្យករបានស្ថាបនាប្រាសាទដែលរចនាឡើងយ៉ាងល្អប្រសើរ។ វិចិត្រករគូរគំនូរនៅលើជញ្ជាំង និង ធ្លាក់រូបបដិមា។ រូបគំនូរនៅលើជញ្ជាំង និងរូបចម្លាក់ជាច្រើនជាប់ទាក់ទងជាមួយសាសនា។ វីរកថាជាភាសាសំស្ក្រឹត សម័យបុរាណ មហាភារតបានក្លាយជាមូលដ្ឋានគ្រឹះនៃអ្នកនិពន្ធល្ខោននៅក្នុងសម័យកុម្ភៈ។ កវីនិពន្ធក៏រីកចម្រើន ផងដែរនៅក្នុងសម័យនេះ។

គណិតវិទ្យា និងវិទ្យាសាស្ត្រ៖ គណិតវិទ្យារបស់ឥណ្ឌាស្ថិតនៅក្នុងចំណោមប្រទេសដែលជឿនលឿនបំផុត នៅលើពិភពលោក។ អ្នកប្រាជ្ញឥណ្ឌាបានបង្កើតប្រព័ន្ធលេខដែលយើងប្រើប្រាស់សព្វថ្ងៃ។ ពួកគេក៏បានអភិវឌ្ឍ ប្រព័ន្ធទសភាគ និងលេខសូន្យផងដែរ។ (ពួកម៉ាយ៉ានៅអាមេរិកកណ្តាលក៏អះអាងថាជាអ្នកមានគំនិតបង្កើត លេខសូន្យដូចគ្នា)។ គណិតវិទូមួយរូបបានគិតចេញអំពីថេរវេលាក្នុងមួយឆ្នាំ។ លោកក៏បានប៉ាន់ប្រមាណអំពីតម្លៃ នៃភីដែលអ្នកនឹងរៀននៅពេលដែលអ្នករៀនធរណីមាត្រ។ ភីគឺជាលេខដែលប្រើសម្រាប់គណនាអំពីប្រវែងនៃរង្វ ដែលគេហៅថាបរិមាត្រ។

អំឡុងសម័យចក្រភពកុម្ភៈ ចំណេះដឹងអំពីតារាសាស្ត្របានកើនឡើង។ ស្ទើតែ 1,000 ឆ្នាំមុន កូឡុំបីសតារា វិទូឥណ្ឌាបានបង្ហាញថាផែនដីមានរាងមូលតាមរយៈការអង្កេតច័ន្ទគ្រាស។ អំឡុងពេលនៃច័ន្ទគ្រាស ស្រមោលនៃ ផែនដីលុបពីលើពន្លឺព្រះច័ន្ទ។ ពួកតារាវិទូបានកត់សំគាល់ថា ស្រមោលរបស់ផែនដីមានរាងកោង ដែលចង្អុល បង្ហាញថាផែនដីគឺមានរាងមូល។

វេជ្ជបណ្ឌិតបានបន្ថែមបច្ចេកទេសថ្មីបន្ថែមទៀត ទៅលើការអនុវត្តបែបបុរាណតាមក្បួនគម្ពីវេជ្ជសាស្ត្រ អាយុវេទ។ វាបានលើកកម្ពស់សុខភាពតាមរយៈរបបអាហារ និងលំហាត់ប្រាណ។

កិច្ចការទាក់ទងនឹងលោហៈ៖ វិចិត្រករឥណ្ឌាបានអភិវឌ្ឍវិធីសាស្ត្រជឿនលឿនមួយនៅក្នុងការលោហុស្សាកម្ម (កិច្ចការទាក់ទងនឹងលោហៈ)។ នៅខាងក្រៅទីក្រុងនេលីសរសរស្តម្ភធ្វើពីដែកមួយត្រូវបានសាងសងឡើងនៅ អំឡុងឆ្នាំ 400 នៃគ.ស ដែលមានកម្ពស់ជាង 20 ហ្វីត (ជាង 6 ម៉ែត្រ)។ មិនមានមនុស្សណាដែលអាចផលិតបំពង់ ដែលដ៏ធំបែបនេះឡើយ រហូតដល់យ៉ាងហោចណាស់ 1,000 ឆ្នាំក្រោយមកទៀត។ ខុសពីដែកផ្សេងៗទៀត សរសេរស្តម្ភបានតស៊ូជាមួយនឹងចេះចាប់អស់រយៈពេល 16 សតវត្សរ៍។ មានការពន្យល់មួយថា ដោយសារតែសរសរដែក នេះមានផ្ទុកនូវសារធាតុផូសស្ទ័រច្រើនជាងដែកដែលគេផលិតបច្ចុប្បន្ន។ ជាលទ្ធផល ស្រទាប់ការពារមួយបាន លេចឡើងនៅលើផ្ទៃសរសរស្តម្ភនោះ។

ការរីកសាយភាយនៃពាណិជ្ជកម្ម និងវប្បធម៌៖ រាជវាំងរបស់រាជវង្សកុម្ភៈគឺជាកន្លែងមួយដែលមានភាពអស្ចារ្យ និងរីកចម្រើន។ ប្រជាជនឥណ្ឌាគោរពស្ដេចដោយសារតែភាពអង់អាចក្លាហានរបស់ទ្រង់។ ព្រះមហាក្សត្របង្ហាញ ពីភាពអង់អាចក្លាហាននេះតាមរយៈការពង្រីកទឹកដីរបស់ចក្រភព ដែលបានអនុញ្ញាតឱ្យចក្រភពកុម្ភៈរបស់ឥណ្ឌា អាចពង្រីក និងទទួលផលចំនេញច្រើនពីការធ្វើពាណិជ្ជកម្មអន្តរជាតិ។ពួកពាណិជ្ជករលក់ទំនិញឥណ្ឌា ដែលមាន ដូចជាកប្បាស និងភ្លុកឱ្យទៅពាណិជ្ជករបរទេស។ ពាណិជ្ជករឥណ្ឌាបានទិញទំនិញពីប្រទេសចិន ដែលមានដូច ជាសូត្រជាដើម។ ពួកគេយកទំនិញនេះទៅលក់បន្តឱ្យពាណិជ្ជករដែលធ្វើដំណើរទៅភាគខាងលិច។

ទាំងពាណិជ្ជករ និងបេសកទូសាសនាបានពង្រីកវប្បធម៌ និងជំនឿរបស់ឥណ្ឌា។ សាសនាហិណ្ឌូបានរីក សាយភាយនៅផ្នែកមួយចំនួននៃអាស៊ីអាគ្នេយ៍។ ពុទ្ធសាសនាបន្តិចម្តងៗបានរីកសាយភាយនៃអាស៊ីកណ្តាល, ស្រីលង្កា(ពីមុនមកគេហៅសីឡូន), ចិន, និងអាស៊ីអាគ្នេយ៍។ ជាយថាហេតុ ឥទ្ធិពលនៃសាសនាហិណ្ឌូបានធ្លាក់ ចុះនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែ វានៅបន្តជាសាសនាគ្របដណ្តប់នៅក្នុងប្រទេសឥណ្ឌា។ ចំណែកពុទ្ធសាសនាវិញរីក ចម្រើននៅអាស៊ីអាគ្នេយ៍ តែមិនពេញនិយមនៅប្រទេសឥណ្ឌាទេ។ នៅក្នុងមេរៀនបន្ទាប់ស្តីអំពីកេរ្តិ៍ដំណែលរបស់ ឥណ្ឌា អ្នកនឹងបានឃើញពីសមិទ្ធផលរបស់ឥណ្ឌា ដែលជះឥទ្ធិពលទៅកាន់តំបន់នានានៅលើពិភពលោក។ ក្នុង ចំណោមនោះមានសាសនា, អក្សរសាស្ត្រ, ល្ខោន, សិល្បៈ, ចម្លាក់, និងស្ថាបត្យកម្ម។

ស្វែងរកគំនិតសំខាន់៖ ពិភាក្សាពីមូលហេតុដែលនាំឱ្យគេចាត់ទុកសម័យនៃការគ្រប់គ្រងរបស់ចក្រភពកុម្ភៈ ថាជាយុគមាសនៅឥណ្ឌា ៕

...

ចងក្រងរៀបរៀងដោយ ៖ គួង គានី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print