សង្ស័យភ្លើងប្រច័ណ្ឌ បុរសស្រឡាញ់ភេទដូចគ្នា២នាក់ ចាក់សម្លាប់គ្នាក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសពីរនាក់ ត្រូវអ្នកភូមិប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាម សង្ស័យជាករណីភ្លើងប្រច័ណ្ឌ នៅចំណុចខ្នងទំនប់អូរត្រែង ស្ថិតក្នុងភូមិស្វាយ ឃុំព្រៃញាតិ ស្រុគងពិសី ខេត្តកំពង់ស្ពឺ ករណីនេះបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះ១,ឈ្មោះប៉ូច ផាន់នី ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរជាងកាត់សក់ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ២,ឈ្មោះ ផាន់ ណា ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ បច្ចុប្បន្នស្នាក់នៅ ភូមិស្វាយឃុំព្រៃញាតិ ស្រុកគងពិសី ដេកស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់ សង្ស័យជាករណី ភ្លើងប្រច័ណ្ឌ។

សមត្ថកិច្ចនគរបាលបានបន្តទៀតថា ជនរងគ្រោះទាំងពីរនាក់ ស្រលាញ់ភេទដូចគ្នា រយ:ពេលជា១ឆ្នាំមកហើយ សពជនរងគ្រោះទាំងមាន ស្លាកស្នាមត្រង់បំពង់ក។

...

បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញ កំពុងធ្វើការពិនិត្យលើសាកសព នឹងប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print