អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាម ការ ផ្សាយ ដំណឹង របស់ប្រព័ន្ធសារព័ត៌មាន បរទេស ដូច ជា វេបសាយ របស់ វិទ្យុ អន្តរជាតិ បារាំង ជាដើម ឱ្យ ដឹង ថា នា ពេល ថ្មីៗ កន្ល ងទៅនេះ អតីត រដ្ឋមន្ត្រី ការ ពារ ជាតិ របស់ អាមេរិកចំនួន ៥រូប បាន សរសេរ លិខិតចុះហត្ថលេខារួម ដើម្បីស្តីបន្ទោសការ សម្រេច ចិត្ត ដ៏ “ឆេវឆាវ”របស់ លោក ត្រាំ ប្រធានាធិបតីអាមេរិក ដែល បាន ដក ហូត មុខ តំណែង របស់ លោក Charles Quinton Brown ប្រធាន សន្និសីទ រួមនៃអគ្គសេនាធិការរបស់ អាមេរិក និង មន្រ្តី យោធា ជាន់ខ្ពស់ ផ្សេ ងទៀត ព្រមទាំង អំនាវពាវ ឱ្យ រដ្ឋសភា បញ្ឈប់ ការងារ កំណត់ អ្នក បន្ត វេន ។
គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុងសារ លិខិត អតីត រដ្ឋមន្ត្រី ការ ពារជាតិ ទាំង ៥រូបនេះ បានឱ្យ ដឹង ថា ទង្វើ របស់ លោកត្រាំ បាន បណ្តាល ឱ្យ កើត មាន បញ្ហា ដែល ញ៉ាំង ឱ្យ អ្នក ផង ទាំង ពួង ព្រួយបារម្ភ ពោលគឺ រដ្ឋាភិបាល អាណតិ្តនេះ ចង់ ប្រែក្លាយ បញ្ហាកងទ័ពទៅជា បញ្ហា នយោបាយ ។ ដូច្នេះ ពួក យើង និង ជនជាតិ អាមេរិក ជា ច្រើន ក្នុង ក៏បូក រួម ទាំង ទាហាន ជាច្រើន ផង មាន ការ សន្និដ្ឋាន ថា៖ ការ ដក ហូត មុខ តំណែង របស់ ថ្នាក់ដឹក នាំ ផ្នែក យោធា ទាំង នេះ គឺ ដោយ សារ មូលហេតុបែង ចែក គណ បក្ស ។
គេហទំព័រ «CCFR China state-controlled media » តាម ការ ផ្សាយ ដំណឹង បាន ឱ្យ ដឹងថា អាទិត្យ មុន លោក ត្រាំ បាន ប្រកាសដក ហូត មុខ តំណែង របស់ លោក Brown និង មន្ត្រីយោធាជាន់ខ្ពស់ មួយ ចំនួន ប៉ុន្តែ នៅមិន ទាន់ បកស្រាយ យ៉ាង លម្អិត ថា ហេតុអ្វីបាន ជា បណ្តាល ឱ្យ កើតមាន ភាពរង្គោះ រង្គើដែល មិន ធ្លាប់មាន បែបនោះទេ ៕
ដោយ ៖ សិលា