ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ លោកសន្ដិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការរៀបចំ និងហ្វឹកហ្វឺនផែនឈរ និងផែនព្យុហយាត្រា បានថ្លែងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ដល់ការងារ អប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ និងជំនាញ វិជ្ជាជីវៈនគរបាល ឱ្យបានល្អប្រសើរ ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការលើកឡើងរបស់ លោកសន្ដិបណ្ឌិត ចាន់ អ៊ាន នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីសំណេះសំណាល និងត្រួតពិនិត្យកម្លាំងផែនព្យុហយាត្រា សម្រាប់ប្រារព្ធពិធីអបអរសាទរខួបកំណើត នគរបាលជាតិកម្ពុជា លើកទី៨០៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print