លោក ប្រាក់ សុខុន ៖ កម្ពុជាយើងមានភព្វសំណាងធំណាស់ ដែលបុព្វបុរសរបស់យើងបានបន្សល់ ទុកនូវកេរ្តិ៍មរតកវប្បធម៌ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏រុងរឿងតាំងពីសម័យអង្គរមក ដល់សព្វថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានបហរសាសន៍ថា ៖ កម្ពុជាយើងមានភព្វសំណាងធំណាស់ ដែលបុព្វបុរសរបស់យើងបានបន្សល់ ទុកនូវកេរ្តិ៍មរតកវប្បធម៌ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏រុងរឿងតាំងពីសម័យអង្គរមក ដល់សព្វថ្ងៃនេះ។

លោកលើកឡើងថា ៖ ក្នុងស្មារតីនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ លោក លោកស្រី និងក្រុមការងារការទូតសេដ្ឋកិច្ចដែលបាន ខិតខំស្រាវជ្រាវចងក្រងនូវសៀវភៅ ស្តីពីម្ហូបខ្មែរ ដែលបានទទួលរង្វាន់ ៤ ដង ក្នុង ការ ប្រកួតប្រជែងសៀវភៅម្ហូបអាស៊ីនៅលើពិភពលោក។ នេះបើយោងតាម សុន្ទរកថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

លោកបន្តថា ៖ ខ្ញុំសូមយកឱកាសដ៏ ប្រពៃនេះ ប្រកាសចេញផ្សាយជាផ្លូវការ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ ២ (The Taste of Angkor II)»។ សៀវភៅនេះត្រូវបានធ្វើបច្ចុប្បន្នភាព និងមាន បន្ថែមមុខម្ហូបកាន់តែច្រើន បន្ទាប់ពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ១» របស់យើងបានបង្ហាញពីលក្ខណៈពិសេសដោយឡែក អំពីវប្បធម៌ដ៏រុងរឿងនៃមុខ ម្ហូបខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយស្ថិតក្នុងចំណោមវប្បធម៌ មុខម្ហូបដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក។

លោកឿបនាយករដ្ឋមន្ត្រីថា ៖ ខ្ញុំជឿជាក់ថា អង្គសន្និបាតរបស់យើងនឹងប្រព្រឹត្តទៅដោយភាពហ្មត់ចត់ និង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិច្ចពិភាក្សាផុសផុល សកម្ម និងទទួល បានផ្លែផ្កាត្រចះត្រចង់។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ សូមប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុល សុខគ្រប់ប្រការ។

លោកថា ៖ ខ្ញុំសូមប្រកាសបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិស ដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» ចាប់ពីពេលនេះតទៅ។ សូមអរគុណ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print