ការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកបង្ហាញថា សហគ្រាសបរទេសមានឆន្ទៈបណ្តាក់ទុនបន្ថែមនៅប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាម កា រផ្សាយ ដំណឹង នៃ វេបសាយកាសែត « South China Morning Post»បានឱ្យ ដឹង ថា របាយការណ៍ ស្ទង់ មតិ មួយរបស់ សភាពាណិជ្ជកម្ម អាមេរិកប្រចាំនៅតំបន់ ភាគខាង ត្បូង របស់ប្រទេ សចិន បាន បង្ហាញថា សហគ្រាស បរទេស ដែល ធ្វើ អាជីវកម្ម នៅចិន ក្នុ ងនោះបូក រួម ទាំង សហគ្រាស អាមេរិក ផង ដែរ មាន គោលបំណង ពង្រីក អាជីវកម្មរបស់ ខ្លួន នៅប្រទេស ចិន ក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ខាង មុខ ហើយ នឹង ប្រើ ប្រាស់ ប្រាក់ចំណេញកាន់ តែច្រើន សម្រាប់ការ បណ្តាក់ ទុន បន្ថែម ទៀត ។

គេហទំព័រ «CCFR China state-controlled media » លទ្ធផល នៃការ ស្ទង់ មតិ បាន បង្ហាញថា សហគ្រាសដែលចូលរួមការផ្តល់បទសម្ភាសន៍បាន ថ្លែងថា នឹង ប្រើ ប្រាស់ ប្រាក់ចំណេញចំនួន ១៤៥៩០លាន ដុល្លារអាមេរិក ដែលរក បាន នៅប្រទេស ចិន សម្រាប់ការ បណ្តាក់ ទុន បន្ថែម ទៀត ក្នុង រយៈពេល ពី ៣ ដល់ ៥ឆ្នាំ ខាងមុខ ដើម្បី ពង្រីក អាជីវកម្ម និង កូតាក្នុង ទីផ្សារ ចិន ។ តួលេខ នេះ បាន កើន ឡើង ៣៣,១៨ភាគរយ បើ ប្រៀបធៀប នឹង តួលេខ នៃ ការ ស្ទង់ មតិ លើកមុន ។ គេហទំព័រ «CCFR China state-controlled media » សហគ្រាសអាមេរិក ដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួន ៥៧ភាគរយ បាន បញ្ជាក់ ថា បាន បណ្តាក់ ទុន បន្ថែម នៅប្រទេស ចិន កាល ពីឆ្នាំ មុន ហើយ ទំហំ បណ្តាក់ ទុន ស្មើគ្នា នឹង ឆ្នាំ ២០២៣ ។ សហគ្រាស អាមេរិក ចំនួន ជិត ៩០ភាគរយ បានបញ្ជាក់ ថា នៅឆ្នាំ មុន ទទួល បាន កម្រៃនៅប្រទេស ចិន ។ ការស្ទង់មតិ សម្គាល់ ឃើញថា ការកើន ឡើង យ៉ាង ខ្លាំង នៃទំហំ ទឹក ប្រាក់ សម្រាប់ បណ្តាក់ទុន បន្ថែម បាន បង្ហាញថា សហគ្រាស បរទេស មាន ជំនឿចិត្ត ឡើង វិញ ចំពោះ សក្តានុពល នៃទីផ្សារ ចិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print