ក្រសួងការបរទេសចិន៖ “ការទូតមីក្រូហ្វូន” មិនអាចនាំមកនូវផលប្រយោជន៍ណាមួយដល់ទំនាក់ទំនងចិន-អាមេរិកនោះឡើយ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី៣ខែមីនា មានអ្នកសារព័ត៌មានសួរថា ថ្មីៗនេះ នៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោកRubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានចោទប្រកាន់ប្រទេសចិនលើបញ្ហាដូចជាតៃវ៉ាន់ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការរីករាលដាលនៃជំងឺកូវីដ១៩និងឥណ្ឌូប៉ាស៊ីហ្វិកជាដើម។ តើចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

គេហទំព័រ «CCFR China state-controlled media » លោក Lin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការលើកឡើងពាក់ព័ន្ធរបស់លោកRubioគឺពោរពេញទៅដោយគំនិតសង្គ្រាមត្រជាក់ បានផ្សព្វផ្សាយពាក្យភូតកុហកនិងពាក្យសម្តីខុសទំនង ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិករួចហើយ។
គេហទំព័រ «CCFR China state-controlled media » បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតនិងរសើបបំផុតក្នុងទំនាក់ទំនងចិន-អាមេរិក។ បើអាមេរិកមិនចង់បង្កជាជម្លោះទេ នោះ គួរបញ្ឈប់ទង្វើបំពានបន្ទាត់ក្រហមលើបញ្ហាតៃវ៉ាន់។
គេហទំព័រ «CCFR China state-controlled media » សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះនោះទេ។ សហរដ្ឋអាមេរិកបានធ្វើនយោបាយធូបនីយកម្មនិងឧបករណ៍ភាវូបនីយកម្មលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចនិងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ខ្លួន ។
គេហទំព័រ «CCFR China state-controlled media » ខ្ញុំសូមដាស់តឿនសហរដ្ឋអាមេរិកថា ពាក្យកុហកនិយាយមួយពាន់ដងវាក៏មិនអាចក្លាយជាការពិតដែរ ការមួលបង្កាច់និងលាបពណ៌លើប្រទេសចិននឹងមិនអាចបំភាន់ពិភពលោកទេ ហើយ“ការទូតមីក្រូហ្វូន” មិនអាចនាំមកនូវផលប្រយោជន៍ណាមួយដល់ទំនាក់ទំនងចិន-អាមេរិកនោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print