លោកតាធាក់សុីក្លូវ័យ៧០ឆ្នាំម្នាក់ត្រូវបានបុរសវ័យក្មេងម្នាក់វាយដោយសារតែប៉ះពាក្យសម្តី

ចែករំលែក៖

ភ្នំពេញ ៖ ករណីអំពើហិង្សារវាងលោកតាធាក់សុីក្លូ ជាមួយបុរសម្នាក់ ដោយសារទាស់ពាក្យសម្តី ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងផ្សារឌុយមិច ក្បែរស្តុបសុកហុក សង្កាត់ អូរឫស្សី ខណ្ឌ៧មករារា ជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបុរសវ័យក្មេងបានបញ្ជាក់ថា មុនឈានដល់ប្រើអំពើហិង្សាដែលរូបខ្លួនបានវ័យទៅលើលោកតាវ័យ៧០ឆ្នាំដែលធាក់សុីក្លូ គេងតាមផ្លូវនោះ ក៏ដោយសារលោកតាគាត់ឈ្លើយ ឈ្លើយម៉ង តមាត់ចុះតមឆត់ឡើងជាមួយរូបខ្លួន តាឈ្លើយគឺវាយហើយ។

ចំណែកលោកតាសុីក្លូបាននិយាយថា រូបគាត់មិនបានទៅនិយាយអ្វីជាមួយបុរសនោះធ្ងន់ធ្ងរអ្វីនោះទេ នៅលើសុីក្លូសុខៗស្រាប់តែបុរសវ័យក្មេងនោះមកវាយគាត់តែម្តង ត្រូវក្បាលចំនួន២ដៃ។

...

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចបុរសវ័យក្មេង បានលើកដៃសំពះសុំទោសលោកតាសុីក្លូ ហើយលោកតាក៏ព្រមទទួលយកការសុំទោស ដោយមិនប្តឹងផ្តល់អ្វីទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print