ប៉ោយប៉ែត៖ ភ្ញៀវជាតិនឹងអន្តរជាតិដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅ ទស្សនានៅតំបន់រម្មណីយ៍ដ្ឋាននានា នៅពាកកណ្ដាលខែសីហា បើប្រៀបធៀបនឹងពាកកណ្ដាលខែកក្កដា កន្លងមកមានការកើនឡើង ៧៩,៤៧ ភាគរយ។
បើតាមការលើឡើងរបស់លោក ឈឿន សេរីវុធ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នេះ។
លោកបន្តថា ភ្ញៀវដែលចូលមកតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតគីភាគច្រើនជាជនជាតិថៃ បើយើងចាប់គិតពីថ្ងៃទី១៥ខែសីហាកន្លងមកនេះមានរហូតដល់ចំនួន៣៣៨៥នាក់
ហើយភ្ញៀវទាំងអស់នោះបានធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីចូលទៅទស្សនាប្រាងប្រាសាទរបស់កម្ពុជា ក្រោយពីចូលទៅទស្សនានៅប្រាសាទអង្គវត្ត ភ្ញៀវទេសចរណ៍គាត់បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅទីក្រុងភ្នំពេញ នឹងមួយភាគទៀតគាត់បានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅខេត្តកំពង់ធំ កំពង់ចាម រួចហើយបន្តដំណើរទៅទឹកជ្រោះបូស្រាក្នុងខេត្តមណ្ឌលគិរី។
ចំពោះបញ្ហាខាងលើនេះលោក ឈឿន សេរីវុធ មអនុប្រធានន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ មិនបានរៀបរាបអំពីភ្ញៀវជាតិនឹងអន្តរជាតិដែលចូលមកកម្ពុជាទៅទស្សនាតំបន់ទេសចរណ៍ឬតំបន់រម្មនីយ៍ដ្ឋាននានាអំពីជាប់លំដាប់ថ្នាក់លេខមួយរហូតដល់លេខ៥ឡើយ គ្រាន់តែសរុបភ្ញៀវជាតិនឹងអន្តរជាតិគ្រប់ជាតិសាសន៍តែប៉ុណ្ណោះ លោកថា មិនទាន់បានទទួលរបាយការណ៍លំអិតពីមន្ត្រីដែលនៅប្រចាំច្រកទ្វារអន្តរជាតិនៅឡើយ ព្រោះទើបតែពាក់កណ្ដាលខែប៉ុណ្ណោះ ម្យ៉ាងទៀតលោកថា របាយការណ៍លំអិតនៅចុងខែនីមួយៗទើបដឹងភ្ញៀវដែលជាប់លំដាប់ថ្នាក់ពីលេខ១ រហូតដល់លេខ៥ ប្រចាំខែនីមួយៗ៕
ដោយ៖ វណ្ណា