អាជ្ញាធរខេត្តកំពង់ចាម នឹងរៀបចំបុណ្យ«ឆ្នេរកោះប៉ែន»ជាលើកដំបូង គម្រប់១៥ឆ្នាំ (២០១១-២០២៥)  ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីបុណ្យ«ឆ្នេរកោះប៉ែន» គម្រប់១៥ឆ្នាំ (២០១១-២០២៥) នៅ រមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ បុណ្យឆ្នេរកោះប៉ែននេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ ផ្សព្វផ្សាយការអភិរក្សស្ពានឫស្សីឆ្លងទន្លេមេគង្គ ជាស្នាដៃរបស់សហគមន៍។

ដើម្បីបង្កភាពសប្បាយ រដ្ឋបាលខេត្ត ឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមឱ្យ បាន កុះករក្នុងកម្មវិធីកម្សាន្តជាច្រើន ដូចជា ការ ប្រកួត បាល់ទាត់លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ រាំបាញ់ទឹកពេលថ្ងៃ និងការបាញ់កាំជ្រួច ជាដើម។

សូមជម្រាបថា  ស្ពានឫស្សីកោះប៉ែន ដែលតភ្ជាប់ពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន ត្រូវ បានដំណើរការប្រើប្រាស់ឡើងវិញ បន្ទាប់ពីទឹកទន្លេមេគង្គស្រកចុះ។ ជាធម្មតា ស្ពាន ឫស្សី ដ៏វែងមួយនេះ តែងត្រូវបានគេរុះរើ និងជួសជុល ឬផ្អាកដំណើរការនាពេលទឹកទន្លេឡើងខ្លាំងដើម្បីសុវត្ថិភាពអ្នកដំណើរ។

ស្ពានឫស្សីកោះប៉ែន មានប្រវែង៧០០ម៉ែត្រ ពេញនិយមបំផុតសម្រាប់អ្នកទេសចរ ដែល មកកម្សាន្តនៅក្រុងកំពង់ចាម ឬធ្វើដំណើរទៅកោះប៉ែន តែងឈប់ថតរូបកម្សាន្តទុកជា អនុស្សាវរីយ៍។
ស្ពានឫស្សី ដ៏ទាក់ទាញឆ្លងដៃទន្លេមេគង្គ សម្រាប់ឆ្លង ពីក្រុងកំពង់ចាម ទៅកាន់កោះ ប៉ែន មិនអាចបាត់បង់ទេ ទោះបីមានស្ពានថ្ម ថ្មីក៏ដោយ។

ស្ពានឫស្សីជាស្ពានដ៏ទាក់ទាញមួយ សម្រាប់ ភ្ញៀវទេសចរក្នុងប្រទេសនិង ក្រៅប្រទេស មកលេងកម្សាន្តលើទឹកដីខេត្តកំពង់ចាម បច្ចុប្បន្ននេះកំពុងតែកសាងរៀបចំឡើងវិញ ហើយ ខណៈទឹកទន្លេបានស្រកទៅវិញ។

...

ជារៀងរាល់ឆ្នាំ ស្ពានឫស្សីកោះប៉ែននេះ ត្រូវបានកសាងរួចតាំងពីខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែដោយសារទឹកទន្លេមេគង្គមានការ ស្រកយឺតទើបគេចាប់ផ្ដើម កសាងនៅក្នុង ដើមខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានប្រវែង ឥឡូវជាង ៨០០ ម៉ែត្រ ដោយមានទទឹង ១ ម៉ែត្រកន្លះ ចំណាយឫស្សីជាង២ ម៉ឺនដើម។
គូសបញ្ជាក់ផងដែរថា ស្ពានឫស្សីកោះប៉ែន នេះ គឺបានបង្ហាញភាពទាក់ទាញ និង សក្ដានុពលយ៉ាងសំខាន់ លើវិស័យ ទេសចរណ៍ ក្នុងខេត្តកំពង់ចាមហើយ ក្នុងឆ្នាំ នេះមានលក្ខណៈប្លែកជាងរាល់ឆ្នាំទៅ គឺ មានការពង្រីងឆ្នេរខ្សាច់ និងផ្លូវចេញចូល ធំ ជាងមុន ដើម្បីសម្រួលចរាចរណ៍កុំឲ្យមាន ការកកស្ទះ នាពេលបុណ្យទាន និង មួយវិញទៀតនោះ ខាងឆ្នេរខ្សាច់កោះប៉ែន មានបង្កើតស្តង់ សម្រាប់ឲ្យអ្នកភូមិលើកោះ នេះបានលក់ នំចំណីខ្មែរ ដែលផលិតផ្ទាល់ តែម្ដង។
ស្ពានឫស្សីកោះប៉ែន នឹងអាចទាញយក ភ្ញៀវទេសចរកាន់តែកើនឡើងក្នុងឆ្នាំថ្មីនេះ និងបង្ហាញ ពីអត្តសញ្ញាណរបស់ខេត្ត កំពង់ចាម ហើយ អ្វីដែលយើងរង់ចាំមិនភ្លេច នោះតំបន់មួយនេះល្បីក្នុង បទចម្រៀង របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ផងដែរ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print