ស្ត្រីម្នាក់ដេីរឆ្លងផ្លូវត្រូវម៉ូតូសណ្តោងរ៉ឺ​ម៉ក​​បុក​បណ្តាល​ឲ្យ​រងការ​របួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញៈ ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​​ដេីរ​ឆ្លង​ផផ្លូវត្រូវម៉ូតូសណ្តោងរ៉ឺ​ម៉ក​​បើកលឿន​ជ្រុល​ទៅ​បុក​បណ្តាល​ឲ្យ​ដួល​បែក​ក្បាល។
​ហេតុការណ៍នេះបានកេីតឡេីងកាលម៉ោង​៧យប់​ថ្ងៃ​ទី​៥ខែ​មីនា​ ឆ្នាំ​២០២៥​ នៅជិត​ច្រកចូល​វត្ត​ដំបូង​ខ្ពស់​ ផ្លូវលេខ​៣៧១ សង្កាត់​ចាក់​អង្រែ​លេី​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។
​ប្រភពព័ត៌មាននៅកន្លែង​កើត​ហេតុ​បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេឃើញស្ត្រីម្នាក់ដេីរតាមបណ្ដោយផ្លូវលេខ​៣៧១ ខណៈមកដល់​ចំនុច​កេីតហេតុ​ គាត់បានសួរនាំពលរដ្ឋនៅ​ម្តុំ​នោះ​ ដើម្បី​រក​វត្ត​សុំ​លោក​ស្នាក់​នៅ​បណ្តោះអាសន្ន​​ពេល​នោះ​ស្ត្រី​រងគ្រោះ​ បាន​ដេីរ​ឆ្លង​កាត់​ទទឹង​ផ្លូវ​ ដេីម្បី​ចូល​ទៅ​ច្រក​វត្ត​ដំបូង​ខ្ពស់​ បានបន្តិចស្រាប់តែមានម៉ូតូសណ្តោងរ៉ឺ​ម៉ក បើកតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងល្បឿនលឿនបានជ្រុល​ទៅ​បុុក​ស្ត្រី​ខាងលើ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ហូរឈាម​ពេញខ្លួន ។ ភ្លាមៗនោះម៉ូតូសណ្តោងរ៉ឺ​ម៉កបានបេីក​ល្បឿន​ជិះ​រត់​គេច​បាត់​។
​បន្ទាប់ពី​កេីតហេតុ​ស្ត្រីរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print