អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ត្រូវតែ យកដែន កោះ Greenland ឱ្យបាន រង់ចាំការសម្រេច កិច្ចព្រមព្រៀង ស្តីពី រ៉ែរវាង អាមេរិកនិងអ៊ុយក្រែន បន្តដំឡើង ពន្ធគយលើផលិតផលប្រទេសដទៃ ។ល។ លោកត្រាំ ប្រធានាធិបតីអាមេរិកបាន លើកឡើងអំពី “សមិទ្ធផល នយោបាយ ”របស់ខ្លួន ដោយ មោទនភាព ក្នុង កិច្ចប្រជុំ រដ្ឋសភា ប៉ុន្តែអ្នកផ្តល់ បទសម្ភាសន៍ ទូទាំង ពិភពលោក មិន យល់ឃើញ បែបនេះទេ ។ តាមការស្ទង់មតិ របស់ បណ្តាញ ទូរទស្សន៍ CGTN នៃ អគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះ អ្នកផ្តល់បទសម្ភាសន៍ ចំនួន១ម៉ឺន៥ពាន់២រយ ៥៧នាក់ដែលមក ពីប្រទេស៣៨ឱ្យដឹងថា និន្នាការ នៃ គោលនយោបាយ “អាមេរិកជា អាទិភាព” កំពុង បង្កការប៉ះពាល់ យ៉ាងខ្លាំងចំពោះ ទំនាក់ទំនង រវាងអាមេរិក និងអឺរ៉ុប ទំនុកចិត្ត ចំពោះ អាមេរិក របស់ អ្នកផ្តល់បទសម្ភាសន៍ មកពី ប្រទេស សម្ព័ន្ធមិត្ត ប្រពៃណី របស់អាមេរិក កំពុង ធ្លាក់ចុះ យ៉ាងឆាប់រហ័ស ។
គេហទំព័រ «CCFR China state-controlled media » ក្នុងការស្ទង់មតិ អ្នកផ្តល់ បទសម្ភាសន៍ សកល ចំនួន ៦២,៩ភាគរយ បានថ្កោលទោស ចំពោះ និន្នាការ នៃ គោលនយោបាយ “អាមេរិកជាអាទិភាព” និង រិះគន់ថា វាមិនអើពើពី ផលប្រយោជន៍ ស្របច្បាប់ របស់ប្រទេស ដទៃ ។ ក្នុងចំណោម អ្នកផ្តល់បទសម្ភាសន៍ មកពី អឺរ៉ុប មានចំនួន ៥៣,៨ភាគរយ យល់ឃើញថា ការដែល សហរដ្ឋអាមេរិក បង្កើត របាំងពាណិជ្ជកម្មបាន បង្កផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរដល់ សេដ្ឋកិច្ចពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៧៨,៨ភាគរយ បានរិះគន់សហរដ្ឋអាមេរិក ដែលប្រើប្រាស់អង្គការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អន្តរជាតិ ទៅ ដាក់សម្ពាធ ខាង សេដ្ឋកិច្ច លើប្រទេស ដទៃ ។ គេហទំព័រ «CCFR China state-controlled media » អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៦០,៩ ភាគរយ ថ្កោលទោសសហរដ្ឋអាមេរិក ថា បានបង្ក ការប៉ះទង្គិច ខាង ភូមិសាស្ត្រ នយោបាយ ក្នុង ក្របខ័ណ្ឌទូទាំង ពិភពលោក ហើយអ្នកផ្តល់បទសម្ភាសន៍ ចំនួន ៧០,៤ភាគរយ យល់ឃើញថា “អនុត្តរភាពបែប អាមេរិក” កំពុង ប៉ុនប៉ង ធ្វើវិទ្ធង្សនា របៀបរៀបរយ អន្តរជាតិបច្ចុប្បន្ន នេះ ៕
ដោយ ៖ សិលា