លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការដើរធ្វើសកម្មភាពរបស់យាយហួរនៅក្រៅប្រទេស = បញ្ជាក់ថាក្រុមឧទ្ទាមក្រៅកាន់តែអស់ផ្លូវ ។
២- ចោទថាគណបក្សប្រជាជនកម្ពុជាប៉ុនប៉ងសម្លាប់លោក ហុង លីម = តើបានប្រយោជន៍អីទៅបើ ហុង លីម ចាស់ហើយចូលនិវត្តន៍ទៀតព្រមទាំងគ្មានតម្លៃអីសោះសម្រាប់កម្ពុជា?
៣- ការសម្តែងការសោកស្តាយពីការបាត់បង់ខេត្តខ្មែរជាង៣០ទៅខាងប្រទេសថៃនិងជាង២០ទៅខាងវៀតណាម = គឺគ្រាន់ជាបទពិសោធន៍កុំឲ្យមានប្រវត្តិសាស្ត្រច្រំដែលទៀតប៉ុណ្ណោះ?
៤- មិនទាន់បានប៉ុន្មានថ្ងៃផង អត់ជំនួយពីសហរដ្ឋអាមេរិក = លោកហេ្សឡិនស្គីបានផ្ញើរលិខិតមកលោកត្រាំសុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់រ៉ែកម្រឲ្យសហរដ្ឋអាមេរិកធ្វើអាជីវកម្ម?
៥- ប្រទេសក្រីក្រហើយកំពុងញាំញីដោយសង្ក្រាមទៀត = មិនអាចទ្រាំទ្របានដោយគ្មានជំនួយយោធាបានទេ?
៦- ខ្លាំងតែចិត្តបានតែមិនអាចទ្រោលសភាពការណ៍បានទេ = បើគ្មានជំនួយគ្រឿងសព្វាវុធនឹងត្រូវចាញ់សង្គ្រាម។
៧- លោកហ្សេឡិនស្គីខ្លាំងតែឆន្ទៈ = តែបើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកទេមិនអាចខ្លាំងបានទេត្រូវតែដាក់កន្ទុយលួងលោមលោកត្រាំដដែលវិញ។
៨- លោកហ្សេឡិនស្គីសរសេរលិខិតសន្យាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់រ៉ែកម្រឲ្យសហរដ្ឋអាមេរិកទៅលោកត្រាំមានន័យថាជាការសុំទោស = និងសុំចុះចាញ់លោកត្រាំ?
៩- រឿងទំនាស់ពាក្យសំដីរវាងលោកត្រាំនិងលោកហ្សេឡិនស្គីនិងលទ្ធផលចុងក្រោយ = បង្ហាញថានៅលើលោកនេះ អ្នកទន់ខ្សោយមិនអាចមានយុត្តិធម៌ជាមួយអ្នកខ្លាំងបានទេ។
១០- បើតាមនយោបាយរបស់ក្រុមណាតូចង់ដាក់ទ័ពនៅក្នុងអ៊ុយក្រែន = សង្គ្រាមលោកទី៣នឹងកើតឆាប់លើអ៊ឺរ៉ុបតែម្តង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print