នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ចែករំលែក៖

(ភ្នំពេញ)៖  ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ  បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៥។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅចំពោះសម្តេច ដែលជាវីរៈកុលធីតាខ្មែរដ៏ឆ្នើម និងជាមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ ដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងបុព្វហេតុជាតិ ការពារ កសាង អភិវឌ្ឍជាតិមាតុភូមិតាំងពីដើមរៀងមក និងដំណាក់កាលបច្ចុប្បន្នក្នុងការដឹកនាំស្ថាប័នរដ្ឋសភាឱ្យ កាន់តែរីកចម្រើន សំដៅពង្រឹងនីតិរដ្ឋឱ្យ កាន់តែរឹងមាំថែមទៀត។

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខ បវរមហាប្រសើរ ជូន សម្តេចប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print