ថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាពិភាក្សា និងចូលរួមជាវាគ្មិនកិត្តិយសពិភាក្សាជុំវិញប្រធានបទ «ការលើកកម្ពស់វិបុលភាព តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ»

ចែករំលែក៖

ភ្នំពេញ៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានផ្តល់កិត្តិយសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចពិភាក្សា និងអញ្ជើញជាវាគ្មិនកិត្តិយសចូលរួមក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់(Panel Discussion) ក្រោមប្រធានបទ «ការលើកកម្ពស់វិបុលភាព តាមរយៈវិស័យពាណិជ្ជកម្ម និងការវិនិយោគ» (Driving Prosperity Through Trade and Investment) ដែលជារបៀបវារៈមួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដោយបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

អញ្ជើញជាវាគ្មិនកិត្តិយសចូលរួមពិភាក្សាក្នុងវេទិកានេះដែរ រួមមាន៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោក ចាន់ សុភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិកាពិភាក្សានេះប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលពី ឧកញ៉ា តាន់ ឃីម៉េង (Tan Khee Meng) ប្រធានសភាធុរកិច្ចម៉ាឡេស៊ី ប្រចាំនៅកម្ពុជា។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យពិភាក្សាពាក់ព័ន្ធនឹងបែបផែនដែលសមាគមអាស៊ានទាំងមូល កំពុងចាប់យកវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅទូទាំងតំបន់។ វេទិកាពិភាក្សានេះដែរ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមស្តាប់បានស្វែងយល់បន្ថែមអំពីយុទ្ធសាស្ត្រគន្លឹះ គំនិតផ្តួចផ្តើម និងភាពជាដៃគូ ដែលកំពុងពូនជ្រំបរិយាកាសសេដ្ឋកិច្ច និងរួមចំណែកជំរុញឱ្យសមាគមអាស៊ានកាន់តែមានភាពលេចធ្លោ នៅលើឆាកនៃវិស័យសេដ្ឋកិច្ចរបស់សកលលោក។

ថ្លែងនៅក្នុងសុន្ទរកថាគន្លឹះបើកកម្មវិធី លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។ បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត គឹជាសក្ខីភាពជាក់ស្តែង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

...

តាមរយៈវេទិកានៃការពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានរំពឹងថាធុរជន វិនិយោគិន និងអ្នកចូលរួមចម្រុះជាតិសាសន៍ ពិសេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នឹងបានឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបច្ចុប្បនភាពនៃបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាផ្ទាល់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចដែលបានបង្ហាញនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្របទៅនឹងគោលបំណងសេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print