រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់សាកល្បងនូវម៉ាស៊ីនប្រកាសអាសន្ន សម្រាប់បម្រើឱ្យការស្នើសុំជំនួយនានាក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ម៉ាស៊ីនប្រកាសអាសន្ននេះដំណើរការ២៤ម៉ោងលើ២៤ម៉ោង ហើយដែលចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នេះតទៅមកហើយ។ ក្នុងគម្រោងសាកល្បងម៉ាស៊ីនប្រកាសអាសន្ននេះ មានមួយទីតាំងស្ថិតនៅលើផ្លូវសុខសាន្តក្នុងតំបន់ Pub-street នៃក្រុងសៀមរាប។

រដ្ឋបាលខេត្តសៀមរាបមានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា៖ ក្រោមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (ចៃកា) លើគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប រដ្ឋបាល ខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការអនុវត្តសាកល្បងនូវម៉ាស៊ីនប្រកាស អាសន្នសម្រាប់បម្រើឱ្យការស្នើសុំជំនួយនានាលើករណីដូចជា អគ្គិភ័យ តម្រូវការសង្គ្រោះបឋម គ្រោះថ្នាក់ នានា ឬហេតុការណ៍ និងបទល្មើសផ្សេងៗទៀតពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ត ក្នុងក្រុងសៀមរាប។ ម៉ាស៊ីនប្រកាសអាសន្ននេះដំណើរការ២៤ម៉ោងលើ២៤ម៉ោង ហើយដែលចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នេះតទៅ។ ក្នុងគម្រោងសាកល្បងម៉ាស៊ីនប្រកាសអាសន្ននេះ មានមួយទីតាំងស្ថិតនៅលើផ្លូវសុខសាន្តក្នុងតំបន់ Pub-street នៃក្រុងសៀមរាប។

រដ្ឋបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធនានាបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងសំណើសុំជំនួយផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តគម្រោងខាងលើឱ្យទទួលបានប្រសិទ្ធភាព ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពក្នុងក្រុងសៀមរាប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print