ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យបងប្អូននារីត្រូវបន្ដពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីអភិវឌ្ឍន៏ការងារសេដ្ឋកិច្ច ព្រោះនារីជាឆ្អឹងខ្នងសេដ្ឋកិច្ច ការងារសង្គម

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យបងប្អូននារីត្រូវបន្ដពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីអភិវឌ្ឍន៏ការងារសេដ្ឋកិច្ច  ព្រោះនារី ជាឆ្អឹងខ្នងសេដ្ឋកិច្ច ការងារសង្គម ។ ឯកឧត្ដមបានស្នើបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូននារីក្នុងរដ្ឋបាលរាជធានីភ្នំពេញក្នុងន័យចូលរូមអបអរសាទរទិវាអន្តរជាតិនារី៨មិនា ឆ្នាំ២០២៥សិទ្ធសមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប ជាប្រធានបទដែលបានលើកឡើងក្នុងទិវាអន្តរជាតិនារី៨មីនាខួប១១៤ ឆ្នាំ២០២៥ក្នុងន័យលើកតំកើងសិទ្ធនារីដែលមិនអាចខ្វះបានជាដៃគូជាមួយបុរសក្នុងគ្រប់កិច្ចកាសង្គម និងអភិវឌ្ឍន៏។ក្នុងអត្ថន័យខាងលើនេះ  នារសៀលថ្ងៃទី៧ មិនាឆ្នាំ២០២៥ នៅរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពីធីសំណេះសំណាលជាមួយបងប្អូននារីក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ។

     ក្នុងឱកាសនោះលោកជំទាវកែវ រត្ន័តារា សមាជិកាក្រុមប្រឹក្សារាជធានីភ្នំភ្នំពេញបានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពង់បំផុតជូនដល់បងប្អូននារីយើងប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គម និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ការងារសង្គម ក៏ដូចការងារគ្រួសារជាមូលធនមនុស្សដ៏សំខាន់។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លៃងការកោតសរសើរដល់បងប្អូននារី ក្នុងរដ្ឋបាលរាជធានីភ្នំពេញដែលបានលះបង់អស់កំលាំងកាយចិត្តក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម សហគមន៏និងការងាគ្រួសារ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

   ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិនៃការលើកកម្ពស់សមភាព និងការពង្រីកភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា រួមទាំងការពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមដែលនៅសេសសល់ លើការងារអនុវត្តសេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិឆ្លើយតបទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងយុទ្ធសាស្រ្តបញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាយ៉ាងពិតប្រាកដ ។ 

   ឯកឧត្ដមឃួង ស្រេង បានសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធាធានព្រឹទ្ធសភា,សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា ជូនចំពោះសមាជិក សមាជិការ នៃអង្គពិធីទាំងមូល ដែលជានិច្ចជាកាល សម្តេចនឹងលោកជំទាវបណ្ឌិតតែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ដឹកនាំក្រសួងស្ថាប័ននិងជូនចំពោះបងប្អូននារីក្នុងឧិកាសទិវាអន្តរជាតិនារី៨មិនាដែលបងប្អូននារីយើងបានចូលរួមគ្រប់ការងារសង្គមទាំងទិដ្ឋភានយោបាយ,សេដ្ឋកិច្ច,កិច្ចការសហគមនិងការងារគ្រួសារ និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ជាតិដ៏មានសក្តានុពល។

     ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា៖ខ្មែរយើង បានលើកកំពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារីតាំងពីសម័យបុព្វកាលមកម្លេះតាមរយះពាក្យពេជន៏ អក្សរសាស្ត្រ ភាសារក្នុងការងារសង្គមដូចជា៖មាតុភូមិ,មេទ័ព,មេក្រុម,

មេដំបូល,មគ្រួសារ,មេឃុំ,មេស្រុកជាដើម។ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ឧិកាសផ្តល់ការងារដល់បងប្អូននារីអោយមានឧិកាសចូលប្រឡូកគ្រប់សកម្មភាពសង្គមទាំងនយោបាយ,សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៏ជាដើមឱ្យមានសមភាពជេនឌ័រជាមួយបុរស។ដូច្នេះបងប្អូននារីត្រូវ បន្តខិតខំលើកកំពស់សមត្ថភាព ចំណេះដឹងនឹងជំនាញដែលធ្វើឲ្យិស្ត្រីមានលទ្ធ   ភាពគ្រប់គ្រាន់ក្នុងការងារសង្គម។

      ឯកឧត្តមឃួង ស្រេង និងលោកជំទាវនិងឯកឧត្តមម៉ប់ សារិន បានផ្តល់អំណោយលើកទឹកចិត្តដល់ បងប្អូននារីចំនួន២៦៥នាក់ក្នុងម្នាក់ៗទទួលបានហូល១ដុំនិងថវិកា៣០ ម៉ឺនរៀលដែលជាអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវជា ស៊ីណា ឃួង ស្រេង៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print