អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “ដើម្បី សម្រេចនូវ គោលដៅអភិវឌ្ឍន៍ នៃផែនការ៥ឆ្នាំទី១៤ ខេត្ត សេដ្ឋកិច្ច ខ្លាំង គួរធ្វើជាសសរទ្រូង។” កាលពីថ្ងៃទី ៥ ខែ មីនា លោក Xi Jinping ប្រធានរដ្ឋចិន បាន ចូល រួម ពិនិត្យពិភាក្សារបាយការណ៍ ការងា ររដ្ឋាភិបាល នៃប្រតិភូ តំណាងប្រជាជន ខេត្ត ជាំង ស៊ូ ដែលចូលរួម មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាល ទី ១៤ លោកបាន លើកឡើង ម្តងទៀត ដូចពោលខាង លើ នេះ។ កាលពី ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Xi Jinping បាន ជាប់ឆ្នោតជា តំណាងប្រជាជន ទូទាំង ប្រទេស ចិន នីតិកាល ទី ១៤ នៅ ខេត្ត ជាំងស៊ូ ដែលស្ថិតនៅតំបន់ភាគ ខាង កើតប្រទេសចិន។ កាលពី ពីរឆ្នាំ មុន អំឡុងពេល មហាសន្និបាតសភាទាំងពីរប្រទេសចិន លោក Xi Jinping សុទ្ធតែ លើក ឡើង នូវ ពាក្យថា“ធ្វើជាសសរទ្រូង” ។ តើ “ធ្វើជាសសរទ្រូង”ជា អ្វី ? ហេតុអ្វី មេដឹកនាំកំពូលចិន លើកឡើង បីលើក ថា ខេត្តជាំងស៊ូ គួរ ” ធ្វើជាសសរទ្រូង” ?
គេហទំព័រ «CCFR China state-controlled media » “ធ្វើជាសសរទ្រូង” សំដៅទៅលើទទួលបន្ទុក ការងារ សំខាន់ ដែលដើរតួនាទីជា សសរទ្រូង ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping ធ្លាប់ មានប្រសាសន៍ថា “ក្នុង កិច្ចប្រជុំការិយាល័យ នយោបាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជាច្រើនលើក ពេល លើកឡើងដល់ ការអភិវឌ្ឍ សេដ្ឋកិច្ច ខ្ញុំ សុទ្ធតែ និយាយដល់ខេត្ត សេដ្ឋកិច្ច ខ្លាំង ដូចជា ក្វាំងតុង ជាំងស៊ូជាដើម បើសិនជា ខេត្តទាំងនេះមិន រែកនូវអំរែកដែលជាសសរទ្រូងនេះទេ ការធ្វើទំនើបកម្ម ជាតិ មិនអាច សម្រេច បានឡើយ។ ខេត្ត សេដ្ឋកិច្ចខ្លាំង មាន តួនាទីសំខាន់ណាស់ គ្មានអ្វីមក ជំនួស បានទេ។ ”
គេហទំព័រ «CCFR China state-controlled media » តាមការគណនាឱ្យដឹងថា នៅឆ្នាំ២០២៤ ខេត្តជាំងស៊ូ សម្រេចបាននូវ ទំហំ ផលិតផល សរុប ចំនួន ១៣,៧ ទ្រីលានយាន់ប្រាក់ចិន ជាប់ចំណាត់ ថ្នាក់លេខពីរ នៅ ប្រទេសចិន ។ កំណើនGDP នៅឆ្នាំ២០២៤ របស់ ខេត្តជាំងស៊ូ បានកើនឡើង ៥,៨% បើប្រៀប ធៀបនឹង ឆ្នាំ មុន ដែលស្ថិតនៅ លំដាប់ទីមួយ របស់ ប្រទេសចិន ដែលបង្ហាញថា ជាំងស៊ូជាខេត្ត សេដ្ឋកិច្ច ខ្លាំងយ៉ាងពិត ប្រាកដ។ តើ ខេត្ត សេដ្ឋកិច្ច ខ្លាំង ត្រូវ ធ្វើជាសសរទ្រូងដោយរបៀបម៉េច ? លោក Xi Jinping បាន លើក ឡើង ៤ ចំណុច៖
មួយ នាំមុខ ក្នុងការ ជំរុញ សមាហរណកម្ម ច្នៃប្រឌិតថ្មីខាង បច្ចេកវិទ្យា និង ផលិតកម្ម ។
ពីរ ហ៊ាន បោះជំហានមុនគេ ក្នុងការ ធ្វើ កំណែទម្រង់ ស៊ីជម្រៅ និង បើកទូលាយ កម្រិត ខ្ពស់។
បី ដើរនាំមុខ ក្នុងការអនុវត្ត យុទ្ធសាស្ត្រ អភិវឌ្ឍ សំខាន់ៗ របស់ ជាតិ។
បួន ធ្វើជាគំរូ នៃ ការជំរុញ វិបុលភាព រួម សម្រាប់ ប្រជាជន ទាំងអស់។
ពេល ចូលរួម ពិភាក្សា ការងារជាមួយ ប្រតិភូ តំណាងប្រជាជន ខេត្ត ជាំង ស៊ូ លោក Xi Jinping បាន លើកឡើងបីលើក ថា ខេត្តសេដ្ឋកិច្ចខ្លាំង គួរ តែធ្វើជាសសរទ្រូង ដែល មិនគ្រាន់តែ ជា ការទាមទារ ចំពោះ ខេត្ត ជាំងស៊ូ ប៉ុណ្ណោះទេ ថែមទាំង ជា ការអំពាវនាវ ចំពោះ សភាពការណ៍ទូទៅ នៃ ការអភិវឌ្ឍ ជាតិផងដែរ៕
ដោយ ៖ សិលា